ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមថតភាពយន្តល្បីរបស់បរទេស សម្រេចយកទីតាំងប្រាសាទអង្គរវត្ត ដើម្បីថតវីដេអូបែបផ្សងព្រេង នាពេលខាងមុខ

45

ភ្នំពេញ៖ក្រុមហ៊ុន Bright Bay Creative បានសម្រេចយកប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងរបស់ខ្លួន ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជា។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្ដមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ ព្រមទាំងកិច្ចសហការគាំទ្រលើ គម្រោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀត ក្នុងខេត្តសៀមរាបនាពេលខាងមុខ។
ជាលទ្ធផលនៃជំនួបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរោងវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍ក្នុងការផ្តល់កិច្ចសហការគាំទ្រដល់ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានផលិតនូវវីដេអូស្តីពី ដំណើរផ្សងព្រេងក្នុងប្រទេសនានា ជាពិសេសតាមបណ្តាតំបន់បេតិកភណ្ឌពិភពលោកជាច្រើន ដោយរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត២០០លាននាក់៕

អត្ថបទដែលជាប់ទាក់ទង