ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖បើប្រទេសមហាអំណាចកើតត្រឹមជំងឺផ្តាសាយ ប្រទេសក្រីក្រនឹងមានជំងឺធ្ងន់ធ្ងរជា មិនខាន

82

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានលើកឡើងថា បើប្រទេសមហាអំណាចកើតត្រឹមជំងឺផ្តាសាយ ប្រទេសក្រីក្រនឹងកើតមានជាជំងឺធ្ងន់ធ្ងរជា មិនខាន។

    ការលើកឡើងបែបនេះរបស់លោកប្រធានក្រុមប្រឹក្សាដូថ្នេះបានធ្វើឡើង ក្នុងឧិកាសជួបសំណេះ

សំណាលជា មួយលោកឈួយ ស៊ីងជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏នៃសភាទីក្រុងប៉េ កាំង,អគ្គលេខាធិការនិងជាអគ្គនាយកនៃការិយាល័យស្រាវជ្រាវនៃសភាទីក្រុងប៉េកាំងសាធាររដ្ឋប្រជាមានិត្យចិន នាព្រឹកថ្ងៃទី៣ធ្នូ នៅសាលារាជធានីភ្នំពេញ ហើយការលើកឡើងនេះ គឺសំដៅទៅលើការវិវាទ សងសឹកគ្នា ក្នុងការយកពន្ធទំនិញរវាងចិន និងសហរដ្ឋអាមេរិកនាពេលនេះ។តែទោះយ៉ាងណារឿងនេះនឹងអាចមានវិធីដោះស្រាយបានល្អប្រសើរឡើងវិញ ព្រោះបើបញ្ហា នេះកើតឡើងកាន់តែធំ មានប្រទេសជាច្រើនក៏នឹងប៉ះពាល់ដែរ។

    ក្នុងឱកាសនោះដែរ លោកម៉ប់ សារិន ក៏បានជំរាបជូនភ្ញៀវពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញឡើងវិញក្នុងរយះពេល៤០ឆ្នាំចុង ក្រោយនេះ តែយើងមានឧិកាសពេញលេញក្នុងការអភិវឌ្ឍន៏តែរយះពេល២០នេះតាមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន ដែលធ្វើឲ្យខ្មែរឈ្នះទាំងអស់គ្នាបន្ទាប់ពីយើងបានឆ្លងកាត់សង្គ្រាមដ៏រាំរៃ ពិសេសរបបប្រល័យពូជសាសន៏ប៉ុលពតធ្វើឲ្យយើងបាត់បង់ទាំងជីវិតមនុស្ស,ធនធាន,ពិសេសធនធានមនុស្សហើយការរស់នៅប្រកបដោយការភ័យខ្លាច។តែពេលបច្ចុប្បន្នខុសពីពេលមុនយើងភ័យខ្លាចរឿងស្ទះចរាចរទៅវិញ។

   លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់មិត្តចិនដែលបានជួយដល់កម្ពុជា ក៏ដូចជាជួយដល់រាជធានីភ្នំពេញលើការអភិវឌ្ឍន៏រួមទាំងការវិនិយោគដ៏ខ្លាំងដែលធ្វើឲ្យទុនវិនិយោគរបស់ចិនមានជាង១៥០០លានដុល្លាអាមេរិកគិតត្រឹមឆ្នាំ២០១៧ ពិសេសលើវិស័យអចលនៈទ្រព្យ ។ចំពោះអ្នកទេចរណ៍ចិនវិញបានកើតឡើងយ៉ាងខ្លាំងផងដែរ ពោលគឺក្នុងចំណោមអ្នកទេសចរណ៍មកកម្ពុជាមកលេងនៅខេត្តសៀមរាប៥លាន៦សែននាក់ មានអ្នកទេសចរណ៍រហូតដល់១លាន២សែននាក់ទៅហើយ។      

   លោកឈួយ ស៊ីងជៀន ក្នុងជំនួបនោះបានថ្លែងថាទំនាក់ទំនងចិន.កម្ពុជាបានកើតមានឡើងតាំងពីសម័យព្រះករុណាព្រះបាទម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ ហើយបានបន្តមកដល់បច្ចុប្បុន្នដែលត្រូវបានពង្រឹងពង្រីកថែម ទៀតឈានដល់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងកំពុងអនុវ ត្តនយោបាយផ្លូវ១ខ្សែ ក្រវាត់១របស់ថ្នាក់ដឹកនាំប្រទេសយើងទាំង២។

   លោកបន្តថា៖ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញបានជួបនូវបញ្ហាចរាចរ និងសំរាមដូចគ្នាដែលបញ្ហានេះកើតឡើង  បណ្តាលមកពីល្បើននៃការអភិវឌ្ឍន៏ទីក្រុងធ្វើឲ្យប្រជាជនតាមមិនទាន់ តែការដោះស្រាយនៅតែមាន៕

 

អត្ថបទដែលជាប់ទាក់ទង