មុខសញ្ញាក្រុមចោរដើរគាស់ផ្ទះ លួចប្លន់ដ៏សកម្ម និងបំពុលឆ្កែ ត្រូវអស់លក្ខណ៍ មកជាប់អន្ទាក់ នគរបាលស្រុកសំរោងទង
កំពង់ស្ពឺ ៖ មុខសញ្ញាក្រុមចោរដើរធ្វើសកម្មភាព គាស់ផ្ទះបំពុលឆ្កែលួចប្លន់ទ្រព្យសម្បត្តិ នៅពេលយប់-ថៃ្ងក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ចំនួនបួននាក់ (រត់រួចពីរនាក់) ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ផ្នែកសន្តិសុខធ្វើការស្រាវជ្រាវពួនស្ទាក់បង្រ្កាប បាននៅតាមផ្លូវលេខ ១៤៣ត្រង់ចំណុច ភូមិអន្លង់ស្នោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃចន្ទ ទី៣ខែធ្នូ វេលាម៉ោង ២:១៥ នាទី រំលងអធ្រាត្រ ដោយសារបទល្មើសគាស់ផ្ទះបំពុលសត្វឆ្កែ យកម៉ូតូកើតជាបន្ដបន្ទាប់ កម្លាំងនគរបាលស្រុកបានបែងចែកគោលដៅចុះធ្វើការល្បាត ក្នុងភូមិសាស្រ្ដរៀងរាល់យប់ ជាក់ស្តែងបានប្រទះឃើញ មុខសញ្ញាសង្ស័យចំនួន ៤នាក់មានការសង្ស័យជាមុខសញ្ញាដាក់ថ្នាំបំពុលឆ្កែ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្រុមប្រតិបត្តិ ការក៏បានឃាត់សាកសួរតែជនសង្ស័យចំនួន ២បានដឹងខ្លួនរត់គេចបាត់ ក្នុងនោះឃាត់ខ្លួនបានចំនួន២នាក់ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មានឈ្មោះដាំ សារិន ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ ធ្វើស្រែ និងជាប្រជាការពារភូមិ ទីលំនៅភូមិអាយៀន ឃុំពាំងល្វា ស្រុកឧដុង្គ ( ឃាត់ខ្លួន )។
២.ឈ្មោះ ផាត រតនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី(ឃាត់ខ្លួន) ៣.ឈ្មោះ ណន វុទ្ធី(រត់រួច) ៤.ឈ្មោះ ថូ ថុន ហៅ ដា ហៅ ស្វិត(រត់រួច)។
សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាងនៅកន្លែងឃាត់ខ្លួនរួមមាន១.ថ្នាំសំរាប់បំពុលឆ្កែចំនួន ១ ថង់ពណ៌ ខ្មៅ ២.ទល់ល្វីស ១ ដើម ៣.សាំង ២ ដប ចំនួន ០១ លីត្រ ៤.ដង្កាប់តូច ១ ដើម៥.ម៉ូតូ ០១ គ្រឿងម៉ាក C125 សេរី ២០១៣ ពណ៍ខ្មៅ ៦.ទឹកសុទ្ធ ០១ យួរ។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជា បានធ្វើសកម្មភាពបំ ពុលឆ្កែគាស់ផ្ទះលួចម៉ូតូនិងលួចទ្រព្យសម្បត្តិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាច្រើនលើកពិត ប្រាកដមែន។
ក្រោមកិច្ចដឹកនាំដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងបានការឯកភាពពីលោកស្រី សូរ ចាតរស្មី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត កម្លាំងនគរបាល ស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរ បាលស្រុកអង្គស្នួលខេត្តកណ្តាល និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩ ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ បានចុះធ្វើការឆែកឆេរ នៅផ្ទះរបស់ឈ្មោះណន វុទ្ទី ស្ថិតក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ និងផ្ទះរបស់ឈ្មោះថូ ថុន ហៅ ដា ហៅស្វិត នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពីសី ក្នុងនោះដកហូតសម្ភារៈ ដែលក្រុមចោរធើ្វសកម្មភាព បានមួយចំនួន ៖ ស្លាកលេខម៉ូតូ ចំនួន ៤ ប្រដាប់កិបស្លាកលេខ និងឧបករណ៍កាត់ដែក និងឆាបសោម៉ូតូ។ ថ្នាំបំពុលឆ្កែ ចំនួន ៣ កំប៉ុងធំ។ ខ្នងកង់ ម៉ូតូ ចំនួន ៤។ សម្ភារៈកែឆ្នៃ ជួសជុលម៉ូតូមួយចំនួនទៀត។ ក្នុងនោះដែររកឃើញឯកសណ្ឋាននគរបាលជាតិ ដែលមានស្លាកឈ្មោះ អនុសេនីយ៍ដាំ សារិន អត្តលេខ ០១២៧៨ ឈ្មោះ ដាំ សារិន ឆ្លើយសារភាពថា ជាឯកសណ្ឋានរបស់ខ្លួនទិញ ពីគេនៅភ្នំពេញ រួមជាមួយ ស័ក្តិ និងធ្វើស្លាកឈ្មោះ ដោយក្លែងបន្លំធ្វើជានគរបាលជាតិ ដើម្បីធ្វើសកម្មភាពលួច ប្លន់ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នមុខសញ្ញាចោរលួចទាំងពីរនាក់ ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ និងបន្ដស្វែងរកចាប់ខ្លួនមុខសញ្ញាគេចខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕