ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រួសារជនរងគ្រោះ ថ្លែងអំណរគុណដល់នគរបាលខណ្ឌប្ញស្សីកែវ បានរកម៉ូតូឃើញ វិញក្រោយត្រូវជនសង្ស័យ២នាក់ ប្រើកាំបិតភ្ជង់ប្លន់

48

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានភ្ជង់ប្លន់ម៉ូតូ ពីយុវជនម្នាក់ ហើយយកម៉ូតូ ទៅលាក់ទុកក្នុងព្រៃ ត្រូវបសមត្ថកិច្ច ស្វែងរកឃើញ និងបានប្រគល់ទៅអោយជនរងគ្រោះវិញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ប៊ន សុខរិត អាយុ១៨ឆ្នាំ មុខរបរកម្មករ ទីលំនៅក្នុងការដ្ឋានសំណង់ ស្ថិតនៅក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានគ្នា២នាក់ កំពុងរត់គេចខ្លួន។
សមត្ថកិច្ច កាលពីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចដីឡូតិ៍ទុកចោល ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនរងគ្រោះនិងសង្សា បានឌុបគ្នា មកពីដើរលេង ដល់ចំណុចកើតហេតុ បានឈប់ម៉ូតូក្នុងដីឡូតិ៍ទុកចោលកន្លែងស្ងាត់ហើយអង្គុយនិយាយគ្នាលេង បន្តិចក្រោយមកក៏មានជនសង្ស័យចំនួន០២នាក់ ដើរមកសំដៅរកជនរងគ្រោះ ហើយដកកាំបិតផ្ជង់ជនរងគ្រោះរួចក៏យកម៉ូតូជនរងគ្រោះជិះចេញទៅបាត់តែម្ដង។ ក្រោយកើតហេតុរួចជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបបាលរដ្ឋបាលស្វាយប៉ាក ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះរួចកម្លាំងជំនាញខណ្ឌ-ប៉ុស្តិបានធ្វើការស្រាវជ្រាវរហូតរកឃើញម៉ូតូជនរងគ្រោះវិញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចដីឡូតិ៍ទុកចោល ក្នុងសង្កាត់ច្រាំងចំរេះទី១ ។
សម្ភារៈដកហូតបានមាន ម៉ូតូមួយគ្រឿងម៉ាកHonda C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ទៅឲ្យជនរងគ្រោះវិញ។
ចំពោះមុខជនសង្ស័យទាំងពីរនាក់ដែលគេចខ្លួន កម្លំាងជំនាញខណ្ឌ-ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវបង្រ្គាប៕

អត្ថបទដែលជាប់ទាក់ទង