ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យលុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ

50

ភ្នំពេញឡសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី៩ខែមេសា ឆ្នាំ២២០២៥នេះ។

ព្រះរាជក្រឹត្យ លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌ បានធ្វើឡើង ក្រោយពីបុគ្គលឈ្មោះ ឈាវ មុន្និន បានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង