ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយក​សាលារៀន​វិទ្យាល័យ​មួយ​អំពាវនាវ​ឲ្យ​អាណាព្យាបាល​សិស្ស​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ជួយ​សាលា តែ​កំណត់ថា «៣០​ដុល្លារ​»

109

ភ្នំពេញ៖ លោក ចៅ វីរ​យុទ្ធ នាយក​សាលា​វិទ្យាល័យ​ឫស្សីកែវ ឋិត​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដែលមាន​លោក ហែម ស៊ីណា​រ៉េត ជា​ប្រធាន បានចេញ​លិខិត​អំពាវនាវ​មួយ​ដល់​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ​ឲ្យ​ជួយឧបត្ថម្ភ​ដល់​សាលារៀន​ជា​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ដោយ​អះអាងថា យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុងការ​ពង្រឹងគុណភាព​សិក្សា​របស់​សិស្សានុសិស្ស ដូចជា​ការងាររដ្ឋបាល​ប្រឡង ការធ្វើ​តេស្ត​ប្រចាំខែ និង​ប្រឡង​ឆមាស លើកទឹកចិត្ត​លោកគ្រូ អ្នកគ្រូ ជាដើម ។​

ប៉ុន្តែ ប្រការ​គួ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា លិខិត​អំពាវនាវ​របស់លោក​នាយ​ក​សាលា​វិទ្យាល័យ​ឫស្សីកែវ​ឲ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ​ឧបត្ថម្ភ​ជា​ថវិកា «​ដោយ​ស្ម័គ្រចិត្ត​» បែរជា​កំណត់ថា «​ថវិកា​ចំនួន​៣០​ដុល្លារ​ក្នុង​១​ឆ្នាំ​» ទៅវិញ (Sic!) ។​

​សូម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ មេត្តា​ពិចារណា​ទៅលើ​លិខិត​អំពាវនាវ​របស់លោក ចៅ វីរ​យុទ្ធ នាយក​សាលា​វិទ្យាល័យ​ឫស្សីកែវ​នោះ​ផង ៕​

ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង