ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរត្រឡប់មកពីថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតបានទទួលស្វាគមន៌ពីឧបនាយករដ្ឋមន្ដ្រី ស សុខា

44

បន្ទាយមានជ័យ៖នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីលេងកំសាន្តស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី ដែលបច្ចុប្បន្នសម្រេចលទ្ធផល បានប្រហែលជាង៧០ភាគរយ និងបានឧបត្ថម្ភនូវអំណោយជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន២២៤នាក់ ចុងភៅ៥នាក់ អ្នកអនាម័យ៧នាក់ ជាងសំណង់៣០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ទឹកក្រូច១កេស មី១កេស និងត្រីខ១យួរ។
បន្ទាប់មកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូ បានបន្តដំណើរទៅសួរសុខទុក្ខ និងបានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា នំប៉័ង ទឹកសុទ្ធ ជូនដល់ពលករខ្មែរគ្រប់ៗគ្នា និងបានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន នៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

អត្ថបទដែលជាប់ទាក់ទង