ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្តរមានជ័យបើក «សង្ក្រាន្តឧត្តរ» ដោយមានការចូលលេងកម្សាន្តជាមួយពលរដ្ឋយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយ

42

ឧត្តរមានជ័យ៖ឯកឧត្ដមសុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ, ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី បានចូលរួមពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរ ឆ្នាំ២០២៥» ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ។
ក្រៅពីការរៀបចំពិធីតាមបែបសាសនា ពិធីបំបួសភ្នំខ្សាច់នៅបរិវេនសួនផែនទីខេត្ត ក៏ដូចជាពិធីបែបសាសនាមួយចំនួនទៀត ក្នុងគោលបំណងគោរពបូជា សុំសេចក្តីសុខពីទេវតាឆ្នាំថ្មី ដើម្បីបើកព្រឹត្តិការណ៍«សង្ក្រានឧត្តរ» លោកអភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយនានា ជាមួយប្រជាពលរដ្ឋប្រកបដោយក្តីសប្បាយរីករាយ ដូចជាចូលរាំលេងកម្សាន្ត លេងល្បែងវាយក្អម ទាញព្រ័ត…ជាដើម។
ក្រៅពីកម្មវិធីកម្សាន្ត ដែលលោក មាន ចាន់យ៉ាដា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ក៏នៅមានកម្មវិធីកម្សាន្តប្លែកៗជាច្រើនទៀត ដូចជាល្បែងប្រជាប្រិយខ្មែរ ការសម្ដែងអាយ៉ៃយីកេ ស្គរប៉ុក ការរាំម៉ាឌីហ្សុនឆ្នាំ២០២៥ តំបន់ត្រជាក់ ដែលប្រជាពលរដ្ឋយ៉ាងច្រើនណែនណាន់តាន់តាប់បានចូលរួម ប្រកបដោយក្តីសប្បាយរីករាយសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលស្ថិតក្រោមដំបូលនៃសុខសន្តិភាពពេញផ្ទៃប្រទេស៕

អត្ថបទដែលជាប់ទាក់ទង