ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមរៀបចំព្រឹត្តិការណ៌បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា​ និងចលនាមនុស្សធម៏នៅកម្ពុជា​នាថ្ងៃ៨ឧសភាសកម្មភាពបានដំណេីរការបណ្តេីរៗ

56

ភ្នំពេញ៖នារសៀលថ្ងៃទី១៨​ មេសា​ ឆ្នាំ២០២៥នេះ​ សាលារាជធានីភ្នំពេញបានបេីកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៌បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា​ និងចលនាមនុស្សធម៏នៅកម្ពុជា​ ក្រោមវត្តមានឯកឧត្តមកេីត​ ឆែ​ អភិបាលរងនិងជាតំណាងឯកឧត្តមឃួង​ ស្រេង​ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។
​ ខួបលេីកទី១៦២ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម៨​ ឧសភា​ ២០២៥​ ក្រោមមូលបទ​ រួមគ្នាស្មគ្រ័ចិត្តដេីម្បីសហគមន៏មានសុខភាពល្អ​ និងមានភាពធន់​ និងអាកាសធាតុ។ ឯកឧត្តម កេីត​ឆែ​ បានមានប្រសាសន៏ថាះ​ ក្រុមការងារត្រូវរៀបចំមហាជនចូលរួមដែលតាមគម្រោងមានមនុស្សប្រមាណចន្លោះពី២ទៅ៣ម៉ឺននាក់។ ឯកឧត្តមបានបំផុសអោយក្រុមលោកពាក់មី​ «ផ្ការីកគ្រប់រដូវ»ធ្វេីស្ពត​ ផ្សព្វផ្សាយហេីយក្រុមតារាកម្ពុជារបស់យេីងត្រូវធ្វេីការផ្សព្វផ្សាយគ្រប់ៗគ្នាអោយបានទូលំទូលាយទាំងការប្រកួត​ និងការប្រគុំតន្ត្រីជាដេីម​ គឺធ្វេីម៉េចអោយមានការចាប់អារម្មណ៏ពីមហាជន។ ទាក់ទងសមាគមសិល្បះករខ្មែតអោយចូលរួមបញ្ជូនក្រុមតារាល្បីៗមកសហការសម្តែង។ ព្រឹត្តិការណ៌បាល់ទាត់នេះទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះជាព្រឹត្តិការណ៌បាល់ទាត់មិត្តភាពដេីម្បីមនុស្សធម៏ដោយរៀបចំអោយមាន១ប្រកួតគឺ​ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ​ ជាមួយនឹងក្រុមតារាកម្ពុជាដែលអាចចាប់ផ្តេីមនៅម៉ោង៤​ ឫម៉ោង៤កន្លះ។ ការប្រកួតនេះគ្រោងនឹងដំណេីរការទៅក្រោមវត្តមានសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី​ ហ៊ុ​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ឫលោកជំទាវ​ទី១ បណ្ឌិតពេជ​ ចន្ទមុនីហ៊ុន ម៉ាណែត។ អង្គប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ខាងលើនេះនឹងបេីកកិច្ចប្រជុំមួយលេីកទៀត​ ដោយឯកឧត្តមកេីត​ ឆែ​ អភិបាលរងរាជធានីបានស្នេីសុំអោយសមាជិកអង្គប្រជុំយកស្មារតីនៃកិច្ចប្រជុំនេះទៅអនុវត្តតាមតួនាទី​ ភារកិច្ចរៀងៗខ្លួនអោយសំរេចបានជោគជយ័៕

អត្ថបទដែលជាប់ទាក់ទង