ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

42


ភ្នំពេញ៖កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលឆ្លុះបញ្ចាំងពីការឈានដល់ការ ឯកភាពគ្នាកម្រិតខ្ពស់រវាងឯកឧត្ដមស៉ី ជីនពិង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង