ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋនៅកូរ៉េ ភាគតិចបំផុតធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ទទួលបរាជ័យ

173

ទីក្រុងសេអ៊ូល៖ ក្រុមបាតុករអតីតគណបក្សសង្គ្រោះជាតិប្រចាំកូរ៉េ បានធ្វើការទាមទារឲ្យរដ្ឋាភិបាលជប៉ុន
កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ទាមទារឲ្យដោះលែងលោក កឹម សុខា និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ។
ក្រុមបាតុករដែលដឹកនាំដោយ លោកស្រី មួរ សុខហួរ ថ្នាក់ដឹកនាំអតីតចលនាសង្រ្គោះជាតិបានបង្កើតអោយមានបាតុមម្មនេះឡើង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នេះឡើង ដោយមាន អ្នកចូលរួមប្រមាណពី ៨០០នាក់ ទៅ ១០០០នាក់ ស្មើនឹង ប្រមាណ១,៥% ប៉ុណ្ណោះ ក្នុងចំណោម ប្រជាពលរដ្ឋ និងបងប្អូនពលករខ្មែរ ប្រមាណជាង ៦ម៉ឺននាក់។
មន្រ្តីស្ថានទូតខ្មែរម្នាក់បានប្រាប់សារព័ត៌មានថា ពលរដ្ឋខ្មែរច្រើនលើសលប់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ពួកគាត់រក្សាភាពស្ងៀមស្ងាត់ ខិតខំរកលុយផ្ញើជូនក្រុមគ្រួសាររបស់ពួកគេ នៅស្រុកកំណើត ដោយមិនខ្វាយខ្វល់ពីជន មួយក្តាប់តូច ដែលដឹកនាំចលនាខុសច្បាប់ ធ្វើឲ្យអាប់មុខអាប់មាត់ កិត្តិយសជាតិ ខាតប្រយោជន៍ប្រជាជន និងអាចឈានឲ្យរដ្ឋាភិបាលកូរ៉េកាត់បន្ដកូតាក្នុងការនាំពលករខ្មែរមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ហើយក្រុមបាតុករមួយចំនួនតូចនេះទៀតសោត គឺធ្វើឡើងពោលពេញ ដោយភាពញុះញ៉ុង ជេរប្រមាថ ចោទប្រកាន់រាជរដ្ឋាភិបាល ដោយគ្មានភស្តុតាង ក្នុងចេតនាផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ពាក់ព័ន្ធនឹងបាតុកម្មខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយនៅកម្ពុជា ចាត់ទុកថា នេះគឺជាបរាជ័យដ៏អាម៉ាសរបស់ថ្នាក់ដឹកនាំចលនាសង្រ្គោះជាតិនៅកូរ៉េ និងជាពិសេស លោកស្រី មួរ សុខហួរ និងលោក ញ៉យ ចំរើន ដែលខំស្កាត់ពីអាមេរិកមកដល់កូរ៉េដើម្បីចូលរួម ការពារជនក្បត់ជាតិ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង