ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ សង្ឃឹមថារុស្ស៉ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងមួយ នៅក្នុងសប្ដាហ៍នេះ

21

វ៉ាស៉ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ថាលោកផ្ទាល់សង្ឃឹមថារុស្ស៉ី និងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បី បញ្ចប់ជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ ក៏បានសន្យាដែរថារុស្ស៉ី និងអ៊ុយក្រែនអាចធ្វើជំនួញធំៗជាមួយសហរដ្ឋអាមេរិក ប្រសិនបើបទឈប់បាញ់មួយត្រូវបានចុះហត្ថលេខា។ «សង្ឃឹមថារុស្ស៉ី និងអ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ដោយមិនបានបញ្ជាក់អ្វីលម្អិតណាមួយអំពីភាពជឿនលឿននៅក្នុងកិច្ចចរចាសន្តិភាពដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាម សម្របសម្រួលចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមកនោះទេ។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសថានឹងបោះបង់ចោលកិច្ចប្រឹងប្រែងសម្របសម្រួលរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើមិនមាន ភាពរីកចម្រើននៅក្នុងកិច្ចចរចាទេនោះ៕

អត្ថបទដែលជាប់ទាក់ទង