ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ សំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិក សិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ

32


ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាប វរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះ សំណាល សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង។
យោងតាមរបាយការណ៍របស់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១,២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម។
លោក ហេង សួរ បានគូសរំលេចថា ពិធីអបអរសាទរទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោ ជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំ មុនៗ ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស លើកទឹក ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព ល កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាស រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក ក្រោម ឈ្មោះសហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព ធន់»។ លោក ហេង សួរ បានលើកឡើងថា ការជ្រើសយកប្រធាន បទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់ រាជរដ្ឋាភិបាល ក្នុង ការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិ ការ ងារ សេរីភាព អង្គការ វិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹង យន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមាន ឡើង ជា សត្យានុម័ត សំដៅធ្វើឱ្យ មានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយ ជា សហ គមន៍សុខសាន្តមួយ។
នៅក្នុងពិធីថ្ងៃនេះ ក្រៅពីការសំណេះសំណាលហើយនោះ ក៏មានពិធី ប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»ផង ដែរ។ លោក ហេង សួរ បានឱ្យដឹងថា នេះជាឆ្នាំដំបូងនៃការផ្ដល់ ពាន រង្វាន់ «សហគ្រាសមួយ ជា សហគមន៍សុខសាន្តមួយ» ដែល ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានដាក់ចេញនូវលក្ខ ខណ្ឌ វិនិច្ឆ័យដោយផ្អែកលើអនុ លោម ភាព ទាំង៨ ហើយក្រសួង ក៏ បានរៀបចំគណៈកម្មការ វាយតម្លៃ និង ជ្រើស រើសសហគ្រាសមួយ ជា សហគមន៍សុខសាន្តមួយ ដែលជា យន្តការត្រីភាគី និងមានការ ចូល រួម សង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគម្រោង រោង ចក្រកាន់ តែប្រសើរនៅកម្ពុជាផងដែរ។
បើតាមលោក ហេង សួរ ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបាន រៀបចំដោយផ្អែកលើរបាយការណ៍អធិការកិច្ចការងារ ដែលមាន នៅ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និង ប្រព័ន្ធស្វ័យ ប្រវត្តិ កម្ម អធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់ និង ពាន សំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួន កម្មករ និយោ ជិតសរុបនៅក្នុងសហគ្រាស តាមវិស័យនីមួយៗ។
សហគ្រាសជ័យលាភីនៃពានរង្វាន់ «សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយ» ត្រូវតែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យ នៃអនុ លោម ភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់ សហ គ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបាន ពានរង្វាន់ សរុបចំនួន៩។ ជាលទ្ធផលសហគ្រាសចំនួន៣៦ ត្រូវបានគណៈ កម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥ ក្នុងនោះ សហ គ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន១៥, ផ្នែកផលិតស្បែកជើង ចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែក អេឡិចត្រូនិកចំនួន៤, សេវាកម្មហិរញ្ញវត្ថុចំនួន៥, ឧស្សាហកម្ម ទេស ចរណ៍ចំនួន៣, ផ្នែកបង្គុំរថយន្តចំនួន១ និងផ្នែកផ្សារទំនើបចំនួន១ ដែល បែងចែកជា ៣ពានដូចខាងក្រោម៖
១៖ ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹង ត្រូវ ទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ រយៈ ពេល៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង
២៖ ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹង ត្រូវ ទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ រយៈ ពេល២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង
៣៖ ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន៩សហគ្រាស ដែលនឹងត្រូវ ទទួល បានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ រយៈ ពេល១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង៕

អត្ថបទដែលជាប់ទាក់ទង