ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានអ្នកលឿន ត្រូវអធិការនគរបាលជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ

21


ព្រៃវែង៖កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ ភេទប្រុស នៅវេលាម៉ោង៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។
ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មការិនី មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ យករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូន បានទាន់ពេលវេលា។
បើតាមការឲ្យដឹងព័ត៌មានបឋម, គាត់ឈឺពោះខ្លាំង ក៏ជិះទៅដល់មណ្ឌលសុខភាពមួយ តែមណ្ឌលសុខភាពប្រាប់ថា ខ្វះសម្ភារណែនាំឲ្យគាត់ទៅពេទ្យបង្អែក ដោយទ្រាំពុំបានក៏ឈប់សម្រាលកូនតាមដងផ្លូវ។ បច្ចុប្បន្នកូនត្រូវបានជួយ សង្គ្រោះជោគជ័យ ប៉ុន្តែម្តាយនៅបន្តតាមដាន៕

អត្ថបទដែលជាប់ទាក់ទង