ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ កំពុង ធ្វើការជួសជុលថែទាំឡើងវិញកំណាត់ផ្លូវខេត្តលេខ២៦២៧សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

49

ព្រះវិហាត៖កំណាត់ផ្លូវខេត្តលេខ២៦២៧ ប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្ម លើកំណាត់​ផ្លូវខេត្តលេខ២៦២៧ ដែលមានប្រវែង​១៣.៨គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ស្រអែម​ ស្រុក​ជាំក្សាន្ត​ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។​
លោកប្រធានមន្ទីរបានសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវខាងលើនេះចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង