ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមបើកដំណើរការឡើងវិញ នៃការជ្រើសរើស និងបញ្ជូនពលករ ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី

128


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានចាប់ផ្តើមបើកដំណើរការឡើងវិញ នៃការជ្រើសរើស និងបញ្ជូនពលករ ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេស។

សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា(MAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ជាមួយ សមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ(PAPA) សមាគមជាតិធនធនមនុស្សម៉ាឡេស៊ី (PUSMA) និង សមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ(PIKAP)ក្រោមអធិបតីភាពរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការ ក្រសួងការងារ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ សំដៅបង្កើតកិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងប្រាំ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករទេសន្តប្រទេសន៍កម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះទៀត អនុស្សរណៈយោគយល់គ្នានេះ ក៏ជាយន្តការថ្មីមួយ នៅក្នុងការធ្វើសកម្មភាព បង្កើនអត្ថប្រយោជន៍ ជូនពលករទេសន្តប្រវេសន៍កម្ពុជា ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ការបើកដំណើរការឡើងវិញនៃការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសរួចមក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕

អត្ថបទដែលជាប់ទាក់ទង