ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាប​មុខសញ្ញា​ចោរលួចម៉ូតូម្នាក់ នៅ​ស្រុកគង​ ពិសី បន្ដ​ឆែកឆេរនៅផ្ទះស្រុកបសេដ្ឋ រកឃើញវត្ថុតាងម៉ូតូ​ មិនប្រក្រតី២​ គ្រឿង

73


កំពង់​ស្ពឺ​ ៖​ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គាស់​ ផ្ទះ​លួចម៉ូតូ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ កាលពី​យប់​ថ្ងៃពុធ​ ទី៥ ខែធ្នូ ឆ្នាំ២​០១៨ វេលាម៉ោង ១រំលងអធ្រាត្រ​ នៅចំណុច​ផ្ទះជួលរបស់ក្រុមហ៊ុនMetfone​ យកម៉ូតូបាន​០១​ គ្រឿង ម៉ាកឌ្រីម​ សេ១២៥​ សេរី​ ២០១៥​ ​ស្លាកលេ​ខ​ តាកែវ1L-0305 មានម្ចាស់ឈ្មោះ ភី ឡាងឌី ភេទ​ ប្រុស​ អាយុ ២៤ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ​ ស្រុក​គងពិសី​ ជាបុគ្គលិក​ក្រុមហ៊ុន​។

ករណីនេះ ជាក់ស្តែង​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆឹង បូ ភេទប្រុស អាយុ ៣៤នាក់ ទីលំនៅភូមិនរាយ ឃុំនិទាន​ ស្រុក​បរសេដ្ឋ មុខរបរ​ មិនពិតប្រាកដ។

យោង​តាម​​ចម្លើយ​ និងបានការអនុញ្ញាតពីលោក​ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ មានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្ដ​កំពង់​ស្ពឺ​ ​នៅ​ម៉ោង ៧:១៥នាទី កម្លាំង​នគរបាល​របស់អធិការដ្ឋានស្រុកបរសេដ្ឋ បន្តធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះរកឃើញម៉ូតូមិនប្រក្រតីចំនួន ២គ្រឿង​ ម៉ាកស្កុបពី ស្លាកលេខភ្នំពេញ1CE-2534 និងម៉ាកឃ្លីក ពាក់ស្លាកលេខ ស្វាយរៀង1K-4553។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ រួមជាមួយនិង​វត្ថុតាង​ ស្រុក​បាន​កសាង​សំណុំ​រឿង​ បញ្ជូន​មក​ការិយាល័យជំនា​ញព្រហ្មទណ្ឌខេត្ដ​ ដើម្បីចាត់ការតា​មនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង