ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេស​ បំបាក់ប៉ាណាម៉ា​ ៦-១​ តែប៉ាណាម៉ា ជាប្រវត្តិសាស្រ្តឡើងមក World Cup លើកទី១ ស៊ុតចូលក្រុមតោកំណាច១គ្រាប់

175

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ បំបាក់ក្រុម ប៉ាណាម៉ា​ ៦-១​ ។ ប៉ុន្តែក្រុមប៉ាណាម៉ា ជាក្រុមថ្មីដែលឡើងមកលេងនៅ World Cup ជាលើកដំបូងពីតំបន់អាមេរិកខាងជើង​ ហើយក៏ជាប្រវត្តិសាស្រ្តរបស់ក្រុមនេះផងដែរ ដែលស៊ុតបាល់បញ្ចូលទីក្រុមអង់គ្លេសបានមួយគ្រាប់ ធ្វើអ្នកគាំទ្ររបស់ខ្លួនស្រែហ៊ោអបអរស្ទើរបែកស្តាត។

៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧​ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ​ World Cup 2018 ដោយឈរនៅលេខ២​ ប្រចាំពូល​ G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ នៅ World Cup 2018 ខ្សែប្រយុទ្ធលេខ៩​ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង គឺនាទីទី២២ ដោយប៉េណាល់ទី នាទីទី៤៥+១ ដោយបាល់ប៉េណាល់ទី និងនៅនាទី៦២ ។ ចំណែកខ្សែការពារ John Stones បានរកគ្រាប់ឲ្យអង់គ្លេសនៅនាទីទី៨ និងកីឡាករខ្សែបម្រើលេខ៧ ចេសស៊ី លីងហ្គើត បានស៊ុតចូលនៅនាទីទី៣៦។​ រីឯកីឡាករប៉ាណាម៉ា Felipe Baloy ពាក់លេខ២៣ ដែលទើបនឹងដូរចូលលេងនៅពាក់កណ្តាលតង់ទី២ បានជួយរកគ្រាប់ប្រវត្តិសាស្រ្ត មួយគ្រាប់នៅនាទីទី៧៨ បានធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត អង់គ្លេស៦ ប៉ាណាម៉ា ១។

ការធ្វើបានហែតទ្រីក​នេះ​ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ​ នាំមុខ​ Cristiano Ronaldo របស់ព័រទុយហ្គាល់​ និង​ Romelu Lukaku របស់ប៊ែលហ្ស៊ិក​ រកបាន៤គ្រាប់ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង