ម្ចាស់រមណីយដ្ឋាន ទឹកជ្រោះ៩ជាន់ បាញ់ជាច្រើនគ្រាប់ និងដុតបំផ្លាញផ្ទះ និងបឹងកាឡូអស់ជាច្រើនខ្នង
កំពត៖ មន្រ្តីយោធាម្នាក់ឈ្មោះ អាំ ផល្លីន បានបាញ់ជាច្រើនគ្រាប់ និងដុតបំផ្លាញចោលទីតាំងរម ណីយដ្ឋាន ទឹកជ្រោះ៩ជាន់ របស់ខ្លួនដែលស្ថិតនៅ ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសារ មានជម្លោះជាប្រពន្ធ។
ករណី លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងថា នេះហើយខ្ញុំបាននិយាយសម័យបច្ចេកវិជ្ជាទំនើបស្រីៗខ្លះ ប៉ិនឆាតរកប្ដីគេស្រឡាញ់ប្ដីគេ មីស្រីថោកខ្លះ បំផ្លាញសេចក្ដីសុខក្នុងគ្រួសារគេពេលនេះ អ្នកទាំងពីរបានត្រឹមដុតអស់។ ហេតុអីបានជាបញ្ចប់បែបនេះទៅវិញ ម៉េចមិនដើរចេញទៅតាមសម្រួលទៅទុកកេរ្តិ៍ ឲ្យកូនមានដំបូលជ្រកកោនទៅម្ចាស់ថ្លៃ។ ហេតុអីបានមិនចាកចេញតាមសម្រួលទៅចាំបាច់ស្អីមកបំផ្លាញ់អញ្ចឹងសោកស្ដាយណាស់។
អ្នកស្រីហ៊ាង គុន្ធា បានថ្លែងថា ញើសឈាមមួយជីវិតត្រូវរំលាយត្រឹមមួយយប់! សូមអរគុណបងទាហានជើងខ្លាំង។
នាងខ្ញុំ ហ៊ាង គន្ធី សូមប្រកាសជាសារធារណៈ ថានាងខ្ញុំនិងលោក អាំ ផល្លីន មិនមានអ្វីពាក់ព័ន្ធគ្នាទេ ហេតុដូច្ចេះរាល់បញ្ហារបស់លោក អាំ ផល្លីន ដូចជាគាត់ដើរខ្ចីលុយគេឬក៏បង្កបញ្ហាអ្វីមួយនាងខ្ញុំមិនទទួលខុសត្រូវទេ។
ក្រោយបង្កបទល្មើសមួយនេះ មន្រ្តីយោធាមានឋានន្តរស័ក្តិវរសេនីយ៍ឯក រូបនេះ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា លោក អាំ ផល្លីន បានដុតផ្ទះរមណី យដ្ឋាន ទឹកជ្រោះ៩ជាន់ របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះសម្រាប់ភ្ញៀវស្នាក់នៅចំនួន៨ខ្នង, ផ្ទះវីឡា១, សាលប្រជុំ១, រោងបាយ១ ភោជនីយដ្ឋាន២, ខ្ចសចំនួន២៥ និងសម្ភារមួយចំនួនធំ ។
លោក អាំ ផល្លីន ដែលបម្រើការងារ ធ្វើការនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក៏បានបាញ់ជាច្រើនគ្រាប់ មុនពេលរត់គេចខ្លួន។
ករណីនេះអ្នកស្រីហ៊ាង គុន្ធី ភរិយារបស់លោក អំា ផល្លីន ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពត៕