ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ឌី​ រ័ត្នខេមរុណ​ ​នាំ​យក​អំណោយ​មនុស្ស​ធម៌​អនុសាខា​ផ្តល់​ជូន​ គ្រួសារ​ លោកតា​ សៅ​ ចន​ ដែល​បានស្លាប់​ក្នុង​ហេតុការណ៍​អគ្គីភ័យ​

77

ភ្នំពេញ ៖ នៅវេលា​ម៉ោង​ ១៤:៣០​ នាទី​រសៀល​​ថ្ងៃ​ទី​ ០៦ ខែ​ ធ្នូ​​ ឆ្នាំ​ ២០១៨​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ បា​ន​ផ្ដល់អំ​ណោយមនុស្សធម៌អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ ជូន​ទៅគ្រួសារ​ លោក​តា​ សៅ​ ចន អាយុ​៦៧​ ឆ្នាំ​​ ។

លោក​ ឌី​ រ័ត្នខេមរុណ​ ប្រធានគណៈកម្មការ​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ ដែលជួបការលំបាក ពោល គឺកន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា។
អំណោយ​ដែល​ទទួលបាន​រួម​មាន​:អង្ករ​ ២​បាវ មី​ ៣កេស​ ទឹកបរិសុទ្ធ៦​យួរ​ ទឹកត្រី​២យួរ​ ទឹកស៊ីអ៊ីវ​២យួរ​​ នឹង​សំភារៈ​ផ្ទះ​បាយ​ មួយ​ចំនួន​ធំ​ រួមទាំងថវិកា​ចំនួន​ ២០ម៉ឺន​រៀល​ផងដែរ។

ជាមួយគ្នានេះ លោក​ ឌី​ រ័ត្នខេមរុណ​ ប្រធានគណៈកម្មការ​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ទាំងអស់​ អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ ករណីអគ្គីភយ័​ ជាក់ស្ដែង​ដូច​ករណី លោក​តា​ សៅ​ ចន មិនត្រឹមតែវិនាសអន្តរាយផ្ទះសំបែងទេ ថែមទាំងបាត់បងអាយុជីវិតទៀតផង មិនខុសពាក្យស្លោក មួយឃ្លាពោលថា “ស៊ូ លិចទូកកណ្តាលទន្លេ ប្រសើជាងភ្លើងឆេះផ្ទះ “។


អត្ថបទដែលជាប់ទាក់ទង