សម្តេចក្រឡាហោម ស ខេងថា នឹងពិនិត្យលើការដក បម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយលើលោក កឹម សុខា រួមទាំងមន្ត្រីមួយចំនួន នៅពាក់កណ្ដាលខែធ្នូនេះ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងពិនិត្យលើការដកបម្រាម ហាមឃាត់ធ្វើសកម្មភាពនយោបាយលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីមួយចំនួន ដែលបានអនុវត្តសាលដីការបស់តុលាការកំពូល នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ គឺបន្ទាប់ពីរដ្ឋសភាអនុម័តវិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ការថ្លែងបែបនេះឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្រៅពិធីបើកអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា លើកទី៧ ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ ។
ដោយឡែកនៅក្នុងឱកាសសិក្ខាសាលានេះផងដែរ លោកអះ អាស្ការី អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា៖ ក្នុងនាមក្រសួងធម្មការ និង សាសនា និងក្នុងនាមតំណាងសហគមន៍ឥស្លាម ខ្ញុំបាទពិតជាមានមោទនភាពបានធ្វើបទបង្ហាញស្តីពីឥស្លាមពីការការពារសមាសភាគទាំងប្រាំងរបស់មនុស្សជាតិគឺ សាសនា ជីវិត បញ្ញាញណ ទ្រព្យសម្បត្តិ និង កិត្តិយស រាល់ប្រការទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់នូវសមាសភាគនេះ ត្រូវបានឥស្លាមហាមជាដាច់ខាត់ សូម្បីប្រការនោះខុសគន្លងសិលធម៌ វិន័យសាសនា ឬ ច្បាប់ប្រទេសជាតិដូចជា ការប្រើប្រាស់គ្រឿងញៀន លួច ឆក់ ប្លន់ បោកប្រាស់ កេងប្រវ័ញ្ច រំលោភបំពាន ភូតភរ ឬការមិនគោរពបំពានច្បាប់ចរាចរណ៍ជាដើមស្របតាមគម្ពីរអាល់គួរអាន និង ប្រសាសន៍របស់ព្យាការីណាពីមូហាំម៉ាត់ ដែលត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿលើសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះជាណាចក្រកម្ពុជាលើកទី ៧ ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងអញ្ជើញបិទដោយ ឯកឧត្តម ហុឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងធម្មការ ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេច ព្រះរាជាគណៈទាំងពីរគណៈ ព្រះថេរានុត្ថេរ: លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំសាសនា និងបរិស័ទ នៃពុទ្ធសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិកនៃសាសនាផ្សេងៗសរុបប្រមាណចំនួន ៨៨០ អង្គ-នាក់ នៅសាលសន្និសីទចតុមុខ ៕ ដោយ៖ សំរិត