សេណេហ្គាល់ និងជប៉ុន ស្មើគ្នា ២-២ នៅ World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ និងក្រុមនៅអាស៊ី ជប៉ុន បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ នៅពហុឡដ្ឋាន Ekaterinburg Arena ។
ក្នុងការប្រកួតនេះ សេណេហ្គាល់ បានរកគ្រាប់បាល់ដំបូងនាំមុខជប៉ុន នៅតង់ទី១ ក្នុងនាទីទី១១ ដោយកីឡាករ ខ្សែបម្រើលេខ១០ សាឌីអូ ម៉ាណេ ។ ក្នុងតង់ទី១នេះដែរ ក្រុមជប៉ុន បានតាមយកស្នើវិញ ក្នុងនាទីទី៣៤ ដោយកីឡាករខ្សែមប្រើលេខ១៤ Takashi Inui ដោយបញ្ចប់តង់ទី១ ក្រុមទាំងពីរបានលទ្ធផលស្នើគ្នា។ ចូលដល់តង់ទី២ ក្រុមរកគ្រាប់បាល់មួយគ្រាប់ទៀត ធ្វើឲ្យសេណេហ្គាល់ នាំមុខជប៉ុន ២ទល់១ ក្នុងនាទីទី៧១ ដោយកីឡាករខ្សែការពារ លេខ២២ Moussa Wague។ ភាពសប្បាយរីករាយរបស់ក្រុមសេណេហ្គាល់ បានប្រមាណ៧នាទីប៉ុណ្ណោះ ក្រុមជប៉ុនបានធ្វើបានសម្រេច ដោយតាមយកស្នើវិញ នៅក្នុងនាទីទី៧៨ ដោយកីឡាករលេខ៤ Keisuke Honda ដែលជាកីឡាជើងខ្លាំងចាស់វស្សាប្រចាំក្រុមជប៉ុន។
១ពិន្ទុបន្ថែមនេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរ បន្តឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុស្មើគ្នា ៕