វាយកូនបាល់:កូរេជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ
ភ្នំពេញ:ព្រឹត្តិការណ៍23rd Tep Khunnah Memorial Cup ITF Junior 2018ដែលចាប់ផ្ដើមពីថ្ងៃទី៣មក
នោះបានបញ្ចប់វិញ្ញាសាវាយទោលបុរសនាវេលាថ្ងៃត្រង់ទី៨ធ្នូ ។
ការប្រកួតនេះមានកីឡាករខ្លាំងៗមកពីប្រទេសចំនួន១៨ហើយ កម្ពុជាមានចំនួន១៥រូបចូល រួមប្រកួតវគ្គជម្រុះហើយក្នុងចំណោម១៥រូបនោះ មានតែ១រូបប៉ុណ្ណោះដែលបានឆ្លងចូលលេងក្នុងព្រឹត្តិការណ៍23rd Tep Khunnah Memorial Cup ITF Junior 2018 គឺកីឡាករសម ដេវីដតែកីឡាករកម្ពុជារូបនេះបានចាញ់នៅជុំទី១ ។
កីឡាករសាធារណរដ្ឋកូរេ២រូបដែលឆ្លងមកដល់វគ្គផ្ដាច់ព្រ័ត្រនោះ គឺកីឡាករWanseok Kang និង កីឡាករYunseok Jang ។
នៅក្នុងពេលប្រកួតផ្ដាច់ព្រ័ត្រនេះគេសង្កេតឃើញថាកីឡាករ Yunseok Jangលេងបានល្អតែនៅក្នុងសិតទី១ ប៉ុណ្ណោះចាប់ពីសិតទី ២ទៅកម្លាំងរបស់កីឡាកររូបនេះ ធ្លាក់ចុះយ៉ាងខ្លាំងរហុត ពេលខ្លះគេវ៉ៃសេវាមិនឆ្លងសំនាញ់ទៀតផង ។
ការប្រកួតចុងក្រោយនេះកីឡាករ Wanseok Kang ឈ្នះកីឡាកររួមជាតិជាមួយគ្នា Yunseok Jang ក្នុងលទ្ធផល៦សិតទល់២សិត ។
ការប្រកួតនេះស្ថិត ក្រោមការត្រួតពិនិត្យរបស់តំណាង សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិគឺលោកMufaddalHazari និង លោកម៉ម ផល្គុណជានាយកគ្រប់គ្រងការប្រកួត ។