ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួន ប៊ុនហ៊ីម និង ជា ចំរើនប្រជែងបានកៅអីជុំទី២

134

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serire by K-Cementនាយប់ថ្ងៃទី៨ធ្នូអ្នកប្រដាល់ជើងខ្លាំង
២រូបទៀតហើយដែលបាន កក់កៅអីសម្រាប់ប្រកួតជម្រុះជុំទី២ ។

​អ្នកប្រដាល់គួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងពិត ជាអស្ចារ្យមែនគេស្កាត់មកពីបាត់ដំបងដោយស្ពាយ
ជ័យជំនះត្រឡប់ទៅផ្ទះវិញ ។ ប៊ុនហ៊ីមបានយកឈ្នះអ្នកប្រដាល់រិទ្ធ ប្រាក់បិនក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។ការ
ប្រកួតដែលមានតែ៣ទឹកនោះប៊ុនហ៊ីម ត្រូវអាជ្ញាកណ្ដាលទាំង៥ផ្ដល់ពិន្ទុឲ្យ ឈ្នះប្រាក់បិនទាំងអស់គ្នា ។ប៊ុនហ៊ីមបានឈ្នះគូប្រកួត៥ទល់០តែម្ដង ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរចា ចំរើនក្លិបកងចក្រភ្នំតូចបានយក ឈ្នះអ្នកប្រដាល់ម៉ៃ សុភ័ក្រ្តក្លិបស្វាយរលំឬទ្ធិជ័យដោយពិន្ទុដាច់ដែរ ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៣ទឹកដោយ ក្នុងចំណោមចៅក្រម៥រូបមាន៤រូបហើយដែលផ្ដល់ពិន្ទុឲ្យជា ចំរើនឈ្នះហើយមានចៅក្រមតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យម៉ៃ សុភ័ក្រ្តឈ្នះ ។ ចំរើនឈ្នះសុភ័ក្រ្ត ៤ទល់១ ។

​គួន ប៊ុនហ៊ីម និងជាចំរើនមានកៅអីសម្រាប់ជុំទី២ ឯម៉ៃ សុភ័ក្រ្ត និងរិទ្ធ ប្រាក់បិនត្រូវហាលអាវត្រឹមជុំទី១នេះហើយ ។ពេលនេះមានអ្នកប្រដាល់១៤រូបហើយ ដែលត្រៀមខ្លួន ប្រកួតជុំទី២ហើយក៏មាន១៤រូបដែរដែលខ្ទាតចេញពីការប្រកួត ។

​ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិចាមួយថៃនោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សប្រកួតឈ្នះអ្នកប្រដាល់ថៃឃុន ឡេក(Khun Lek)ដោយពិន្ទុ ។

​ឃុនឡេកមិនត្រឹមតែចាញ់រិទ្ធីប៉ុណ្ណោះទេតែនៅទឹកទី៣ គេត្រូវរិទ្ធីវាយមួយកែងបណ្ដាល ឲ្យមានរបួសនៅចុងចិញ្ចើមឆ្វេងទៀតផង ។
​ការប្រកួតរវាងអ្នកប្រដាល់រួមជារិក្រៅពានរង្វាន់វិញនោះអ្នកប្រដាល់តក់ សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះម៉ៃ សុជាតិក្លិបឃ្លាំងមឿងកីឡាទឹកទី២ដោយវាយឲ្យមានរបួស ។

អត្ថបទដែលជាប់ទាក់ទង