ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិ​ចិន​ចំនួន​៩​នាក់​ ចែកចាយ​រូបភាព ​និង​សម្ភារៈ​អាសអាភាស​ នៃ​កុមារ​ ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​

101


សៀមរាប​៖​ នគរបាលខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការបង្ក្រាប​ករណី​ចែកចាយ​រូបភាព ​និង​សម្ភារៈ​អាសអាភាស​ នៃ​កុមារ​ ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​នៅ​ក្នុង​ទីតាំង​ចំនួន​ ៣​ទីតាំង​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់​។

បើតាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង កាលពី​​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​-​សង្កាត់​ ស្ល​ក្រាម​ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ ដោយទីតាំង៖
​ទីតាំង​ទី​១-​ផ្ទះ​លេខ​ E២១​ បុរី​អាក់​ខេត​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​១​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។​ ២-​ផ្ទះ​វីឡា​ជួល​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ឃាត់ខ្លួន​មនុស្ស​ ៥​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។​
៣-​បន្ទប់​លេខ​៣០៥​ ផ្ទះសំណាក់​មហា​មាន​ ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ឃាត់ខ្លួន​មនុស្ស​៣​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។​


​ជនសង្ស័យ​ទាំង​៩​នាក់​រួម​មាន៖
១-PAN​ ZHIFU​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៨​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ G៤៣៦៧១៥៧៣​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
២-HUANG​ XINFA​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៥​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE១៦២៤៨០១​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
៣-HUANG​ FULONG​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩១​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EC៧៤០១១៥០​ ទិដ្ឋាការ​ប្រភេទ​EB​។​
៤-WEI​ JIBO​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៦​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE២៦២២៩៨៧​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
៥-GU​ SHENGFENG​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៨​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE២០២៩២០៥​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
៦-LI​ WEIMING​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៣​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE២០២៩២០៦​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
៧-PAN​ XIADONG​ ភេទ​ ប្រុស​ កើត​ឆ្នាំ​ ១៩៨៧​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EC២៣០៣៦២១​ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​
៨-PAN​ ZONGJI​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨២​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ED១៦៦៧២០៥​ ទិដ្ឋាការ​ប្រភេទ​EI​។​
៩-DAI​ GUANGQIANG​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៤​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE៦៣៦៩៥៨៤​ ទិដ្ឋាការ​ប្រភេទ​ EI​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ ត្រូវ​បាន​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង