ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់កំពុងអង្គុយច្រៀងខារ៉ាអូខេលើគ្រែ ឆ្លងចរន្តភ្លើង តាមក្បាលមេក្រូហ្វូន ឆក់ ធ្លាក់ពីលើគ្រែ​ ស្លាប់

91

ព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ ដោយឆក់ក្បាលមេក្រូ ពេលកំពុងកាន់ក្បាលមេក្រូ ច្រៀងខារ៉ាអូខេ កាលពីម៉ោងជិត៨យប់ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០១៨ នៅភូមិថ្មី​ ឃុំកំពង់សីលា​ ​ស្រុកកំពង់សីលា​ ​ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងពី ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ​ ស៊ុម សុភា​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ​ កសិករ មានទីលំនៅ​ ​ភូមិ​ ឃុំកើតហេតុខាងលើ បានកាន់មេក្រូហ្វូន អង្គុយច្រៀងខារ៉ាអូខេលើគ្រែ ក៏មានចរន្តភ្លើង ឆ្លងតាមមេក្រូហ្វូនឆក់ជនរងគ្រោះធ្លាក់ពីលើគ្រែ​ ដោយមានមេក្រូហ្វូន នៅជាប់នឹងដើមទ្រូង ចំបេះដូង បណ្តាលឲ្យ ស្លាប់ ។ ជនរងគ្រោះ ត្រូវបានបញ្ជូនមកដល់មណ្ឌលសុខភាពតក្កវិទកំពង់សីលា​ តែគ្រូពេទ្យប្រាប់ថា ស្លាប់ហើយ។

​ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យ តាមប្រពៃណី​យ៍៕

អត្ថបទដែលជាប់ទាក់ទង