ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាតេក្វាន់ដូ ITFសម្តែងក្បាច់គុនអបអរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

131


​ភ្នំពេញ៖ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមកីឡាតេក្វាន់ដូ ITF (International Taekwondo Federation)
បានចូលរួមសម្តែងបង្ហាញក្បាច់គុនក្នុង សាលសន្និសិទ្ធកោះពេជ្រ ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៧០ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ។

​ការសំដែងនេះធ្វើឡើង ក្រោមប្រធានបទ “រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស”។លោកកែវរ៉េមីប្រធាន សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានធ្វើឲ្យវិស័យកីឡាតេក្វាន់ដូ ITFទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទំាងពង្រីកក្លិបតេក្វាន់ដូITFចំនួន២៤ខេត្តក្រុងនៅទូទាំងប្រទេស និងទទួលមេដាយជាច្រើនគ្រឿង លើឆាកអន្តរជាតិរួមមាន មេដាយកម្រិតពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ ថែមទៀតផង។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី២១ដល់២៤ខែធ្នូឆ្នាំ២០១៨ខាងមុខនេះសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជានឹងរៀបចំសិក្ខាសាលាដោយមានគ្រូGrand Masterគឹមអ៊ុងឈុលខ្សែក្រវ៉ាត់៩ដាន់មកពីប៊ុលហ្គារីជនជាតិកូរ៉េនឹងមកបង្ហា ញ

បច្ចេកទេសបន្ថែមដើម្បីបង្កើនសមត្ថភាពដល់អត្តពលិកតេក្វាន់ដូ ITFកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង