រដ្ឋបាលរាជធានីភ្នំពេញបាននឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ថ្ងៃនេះបាន នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៨នេះថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងជំរុញអោយ មន្ត្រីជំនាញពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ
អនុវត្តការងាររួមមាន ការតម្លើងបង្គោលភ្លើងសួនច្បារ តម្លើងបង្គោលភ្លើងហ្វា ដាក់បណ្តាញលូ បើកច្រកកាត់សួនច្បារនៅមហាវិថីឈ្នះឈ្នះ តុបតែងលំអភ្លើងដើមច័ន្ទគីរីនៅមហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែរបានបញ្ជាក់ថា សម្រាប់ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថី ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ លាបកំបោរគល់ឈើ និងលាបខឿនសួនច្បារផងដែរ៕