ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់​ ​មន្ទីរ​សាធារណការ​ព្រះ​វិហារ​ បន្តថែទាំជួសជុលបង្កោលសុវត្ថិភាព​ លើកំណាត់ផ្លូវជាតិលេខ៦២

120

ព្រះ​វិហារ​៖ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់​ ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ​ នៅថ្ងៃទី​១០ធ្នូ២០១៨នេះ​បាននឹងកំពុង បន្តថែទាំជួសជុលបង្កោលសុវត្ថិភាព​ លើកំណាត់ផ្លូវជាតិលេខ៦២ ដើម្បីសម្រួលក៏ដូចជាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។

  លោកសំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ​បានអោយដឹងថា នៅថ្ងៃទី​១០ធ្នូ២០១៨នេះ​ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់​ ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ​ បាននឹងកំពុង បន្តថែទាំជួសជុលបង្កោលសុវត្ថិភាព​ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ ៣៦(ព្រំប្រទល់​ព្រះ​វិហារ​-កំពង់​ធំ​)​ ដល់គីឡូម៉ែត្រ​ ១២៨(ក្រុង​ព្រះ​វិហារ​)។
   លោកសំ លាងទ្រី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ​ កំណាត់ផ្លូវ​ជាតិ​លេខ​ ៦២​ ខាងលើ​ គ្រាន់​តែ​បង្គោលសុវត្ថិភាពបាក់​ដោយសារ​ គោល​យន្ត​ និង​រថយន្ត​បុកបាក់​ សរុប​ ៥០​ បង្គោល​ ពេល​នេះ​ក្រុម​ការងារ​បានជួសជុលរួចរាល់​ ១០០%​ ហើយ។ដូច្នេះ សូមជូនពរ​ ពុកម៉ែ​ មាមីង​ បងប្អូន​ទាំង​អស់​ សូមសុខសុវត្ថិភាព​ ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​គ្រប់​ទិសទី​ ទោះបី​ជិត​ឆ្ងាយ​ក្ដី​៕
អត្ថបទដែលជាប់ទាក់ទង