ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ចាប់មេខ្លោងគ្រឿងញៀន២នាក់ និងអាវុធខ្លី១ដើម

131


កំពង់ស្ពឺ៖ នគរបាលក្រុងច្បារមន នៅថ្ងៃទី១០ធ្នូបានឲ្យដឹងថា នៅថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទី កម្លាំងនគរបាលក្រុងច្បារមនសហការ និងម្ចាស់ផ្ទះសំណាក់ នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យគ្រឿងញៀនចំនួន៣នាក់ ១/ឈ្មៅះ រស់ សុឌី ប្រុស អាយុ៤៦ យោធា ២/ឈ្មោះ ឡាយ តេង ប្រុស អាយុ៣១​ ឆ្នាំ​ សង្កាត់បឹងសាឡាង២​ ខ័ណ្ឌឬស្សីកែវ នៅភ្នុំពេញ៣/ឈ្មោះ តាំង ពិសិត ប្រុស អាយុ ៣៦ឆ្នាំ នៅភូមិពោធិស្ទៀង ឃុំសណ្តែក​ ស្រុកបាធាយ ខេត្តកំពង់ចាម និងធ្វើការដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស២កញ្ចប់មធ្យម អាវធខ្លី១ដើមម៉ាក CF 98 ​លេខ០០០271 ​បង់២ គ្រាប់២៨គ្រាប់ ស្នាប់ដៃ១ ទូរស័ព្ទ ៧គ្រឿង កន្ត្រៃ២ ដែកកេះ ២ ថង់សមហរាប់ច្រកគ្រឿងញៀន០៣ដុំ ខ្សៀជក់គ្រឿងញៀន ៥ ម៉ូតូ ២គ្រឿង លុយដុល្លារ១៥៥ និងឧប ករប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀត ករណីខាងលើកំពុងកសាង សំណុំរឿងតាមនីតិវិធីបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត៕

អត្ថបទដែលជាប់ទាក់ទង