ការងារលេចធ្លោ២ឆ្នាំចុងក្រោយ របស់ខេត្តកំពង់ចាមឆ្ពោះទៅនយោបាយឈ្នះឈ្នះគម្រប់២០ឆ្នាំនិងទិវាបុណ្យជាតិ ៧ មករាខួបអនុស្សាវរីយ៍លើកទី៤០ទិវាជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ ៧ មករា២០១៩
កំពង់ចាម៖ ២ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកគួច ចំរើន ជាអភិបាលខេត្ត នៅខេត្តកំពង់ចាមមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ពិសេសប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែង សូម្បីតែនៅតំបន់ដាច់ស្រយាលក៏មានផ្លូវស្ពានជាច្រើនខ្សែផងដែរ។ជាងនេះទៅទៀត ចំពោះការបំរើសេវាជូនប្រជាពលរដ្ឋវិញពិតជាទទួលបាននូវការកោតសរសើរនិងគាំទ្រពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង តាមរយៈការផ្តល់ជូនផ្ទាល់ទៅដល់ភូមិដ្ឋានរបស់ពួកគាត់និងតាមរយៈច្រកចេញចូលតែមួយ។
បើយើងនិយាយពីនៅក្នុងទីរួមខេត្តកំពង់ចាមវិញ មានអគាររីកលូតលាស់គួរអោយកត់សំគាល់ មានសួនច្បារដ៏ស្រស់ស្អាតគួរជាទីគយគន់ មានភ្លើងបំភ្លឺសាធារណៈ ដែលធ្វើអោយទីក្រុងមួយនេះនៅពេលយប់បានបង្អួតខ្លួន ប្រៀបបាននឹងឋានសួគ៌ ដែលបានធ្វើអោយប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានមោទនៈភាពយ៉ាងខ្លាំង ហើយពួកគាត់ក៏បាននាំក្រុមគ្រួសារ មកដើរលេងកំសាន្តយ៉ាងរីករាយផងដែរ។ ក្រៅពីសមិទ្ធិផលទាំងនេះហើយ ខេត្តកំពង់ចាម ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានមួយទៀត នោះគឺការស្ថាបនាស្ពានកោះប៉ែន ដែលជាស្ពានប្រវត្តិសាស្ត្រថ្មី
ស្រឡាង ដែលពីមុនមិនធ្លាប់មានជូនប្រជាពលរដ្ឋថែមទៀត។
ស្ពានកោះប៉ែននេះមាន ប្រវែង៧៧៩ម៉ែត្រ ទទឹង៩,២ម៉ែត្រ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០១៨កន្លងមកនេះ។ ស្ពានកោះប៉ែន មានទីតាំងស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម តភ្ជាប់ទៅខាងកោះប៉ែន ដែលអាចបង្កការងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងមួយផ្នែកទៀតនៅឃុំកោះសូទិន ស្រុកកោះសូទិន ដោយមានពលរដ្ឋជិត១ម៉ឺនគ្រួសារ ធ្វើដំណើរបើកបរឆ្លងកាត់ទៅមកបានយ៉ាងឆាប់រហ័ស។
ក្រៅពីសមិទ្ធិផលធំៗទាំងនេះហើយ នៅទូទាំងខេត្តកំពង់ចាមនេះ ពិសេសនៅតំបន់ចុងកាត់មាត់ញប ក៏មានការអភិវឌ្ឍរីកចំរើន គួរជាទីមោទនៈភាពផងដែរ ។ជាក់ស្តែង នៅភូមិ កោះប៉ែន កោះដាច់ កោះព្រលូង កោះកំពង់ត្រុំ កោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន មានស្ពាន មានផ្លូវបេតុងខ្វាត់ខ្វែងងាយស្រួលក្នុងករធ្វើដំណើរ ដែលធ្វើអោយសេដ្ឋកិច្ចនៅតំបន់នេះមានភាពល្អប្រសើរជាងមុន។
ប្រជាពលរដ្ឋនៅក្នុងឃុំកោះសូទិនក៏ដូចជានៅក្នុងឃុំកោះមិត្ត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលបានចងជាចំណងដៃធំៗជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ពិសេសគឺបានសាងសង់ស្ពានកោះប៉ែននិងការតភ្ជាប់ដោយផ្លូវបេតុងខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលានិងមិនខាត់បង់លុយកាក់ ដូចពេលមុន។
ដោយឡែកសម្រាប់ការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិតជាទទួលបានការគាំទ្រពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាការផ្តល់ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណអត្រានុកូលដ្ឋាន និងសំបុត្រកំណើតជាដើម ហើយកិច្ចការងារនេះលោកអភិបាលខេត្តបានចុះផ្ទាល់ដល់ខ្នងផ្ទះដាច់ស្រយ៉ាតែម្តង ។ជាក់ស្តែងកាលពីថ្ងៃទីចុងខែ មេសារ ២០១៨កន្លងមកនេះ ក្រុមការងារ នៃរដ្ឋបាលខេត្តកំពង់ចាមបានបំពេញការងាលើសេវា កម្មធ្វើអត្រានុកូលដ្ឋាន និងការងារធ្វើអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ បានលទ្ធផលជាង៧០០នាក់ ក្នុងនោះរួមមាន ៖ ១, ការងារអត្រានុកូលដ្ឋាន
ក) សំបុត្រកំណើតសរុប ០១នាក់ ស្រី ០នាក់
ខ) សំបុត្របញ្ជាក់កំណើតសរុប ៣១២នាក់ ស្រី ១៨៥នាក់ សរុបរួម ៣១៣ ស្រី ១៨៥នាក់ ។
២, ការងារអត្តសញ្ញាណកម្ម
ក) ផ្ដល់សៀវភៅស្នាក់នៅ(ក,២)សរុប ២៨ គ្រួសារ(ផ្តល់ថ្មី៩គ្រួសារ ទុតិយតា១៩) ក្នុងការថែម កូនលើសៀវភៅស្នាក់នៅចំនួន ១៥នាក់លើ១៥គ្រួសារ
ខ) ថែមកូនលើសៀវភៅគ្រួសារ(ក,៤)សរុប ១០៧គ្រួសារ
គ) ផ្ដល់សៀវភៅគ្រួសារថ្មី(ក,៤) សរុប ១១៨គ្រួសារ (ក្នុងនោះផ្ដល់ថ្មី ៤៨គ្រួសារ ផ្ដល់ទុតិយតា ៧០គ្រួសារ)
ឃ) អត្តសញ្ញាណប័ណ្ណ សរុបរួម ១៣៩ ស្រី ៦៦នាក់ ក្នុងនោះ អាយុ១៥ឆ្នាំ សរុប ០៣ ស្រី ០១នាក់
-អាយុ១៦ឆ្នាំ សរុប ២០ ស្រី ០៥នាក់ -អាយុ១៧ឆ្នាំ សរុប ២០ ស្រី ០៨នាក់ -អាយុ១៨ឆ្នាំ សរុប ៩៦ ស្រី ៥២នាក់ ។ការងារនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃដដែរ។
សមាសភាពក្រុមការងារដែលលោកអភិបាលខេត្ត បានដឹកនាំចុះទៅផ្តល់សេវាជូនប្រជាពលរដ្ឋនោះ រួមមាន លោកមេឃុំ ស្មៀន អភិបាលស្រុក និងប៉ូលីសខាងអត្តសញ្ញាណកម្ម ហើយភូមិដែលបានចុះទៅនោះគឺ ភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ដែលជាភូមិមួយនៅដាច់ស្រយ៉ាលពីគេឯង គឺនៅជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពិបាកក្នុងការធ្វើដំណើរ ដោយសារតែភូមិខាងលើលិចទឹកនៅរដូវវស្សា។ ដោយមើលឃើញពីការលំបាកបែបនេះ ទើបលោកអភិបាលខេត្តដឹកនាំមន្ត្រីពាក់ព័ន្ធចុះផ្តល់ផ្ទាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋតែម្តង។ ជាងនេះទៅទៀត អ្វីដែលទទួលបានចំណាប់អាម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតអោយមានច្រកចេញតែមួយ ដែលបានបំរើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ហើយបានទទួលការគាំពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះលោក គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក៏បានជំរុញអោយគ្រប់មន្ទីរ ស្ថាប័នមួយចំនួនទៀត ចំណុះអោយរដ្ឋបាលខេត្ត យកចិត្តទុកដាក់និងខិតខំប្រឹងប្រែងលើការងាររបស់ខ្លួនអោយបានខ្លាំងឡើងថែមទៀត ពិសេសលើការរៀបចំតាំងពិព័រណ៌ បង្ហាញសមិទ្ធផលគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្តក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងការរៀបចំទិវាបុណ្យជាតិ ៧ មករាខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ ៧ មករា ២០១៩ខាងមុខនេះ ៕













