នាវាទេសចរណ៍ SILVER SHADOW នាំភ្ញៀវទេសចរបរទេស មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ SILVER SHADOW បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។
មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរ ណ៍ SILVER SHADOW មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ១៨៦ម៉ែត្រ ទទឹង ២៤.៨០ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៨យប់ ថ្ងៃដដែល ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SILVER SHADOW មានចំនួនជិត ៦០០នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២២៣នាក់ ស្រី ១១៣នាក់ មាន ១៧សញ្ជាតិ និងមាននាវិកចំនួន ២៨៣នាក់ ស្រី ៥៨នាក់ មាន ៣៩សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរ តាមនាវា SILVER SHADOW ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា Netherland ចំនួន ៦៤នាក់ , USA ៤៥នាក់ Australia ៤១នាក់ ៕