លោក ឃឹម ប៊ុនសុង ត្រូវ តម្លើងឋានន្តរស័ក្តិ ជា នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ
ភ្នំពេញ៖ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ
ពិធីប្រកាសតែងតាំង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលចូលនិវត្តន៍។
លោក ទៀ សីហា ដែលជាកូនរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧៕