ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មនុស្ស៦នាក់ លួចកាប់​​ឈើ​​ធ្នង់១ដើម ពេលម្ចាស់គេមកទាន់ ដកកាំភ្លើងអាកាភ្ជង់​​គំរាម​បាញ់​​​សម្លាប់

82


ខេត្តបាត់ដំបង ៖ជនសង្ស័យ​ចំនួន​៦​នាក់ ​ដែលបានប្រើប្រាស់កាំភ្លើង​អាកា​១​ដើម ម៉ា​ស៊ី​ន​ត្រង​សឺ​ន័​រអារ​ឈើ​១​គ្រឿង​ រថយន្ត​កែ​ច្នៃ​១​គ្រឿង​បានធ្វើសកម្មភាពចូល​លួច​កាប់​ឈើឆ្នង់ដ៏ធំមួយដើម ​​នៅចម្ការមួយកន្លែង ហើយពេលម្ចាស់ចម្ការមកទាន់ ក៏បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​ម្ចាស់​ឈើ ​​។ ម្ចាស់ចម្ការបានរត់ទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យអន្តរាគមន៍ ហើយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន ជនទាំងនោះ ​កាលពី​​ម៉ោង​៦​ល្ងាច ​​ថ្ងៃ​ទី​១០​ ធ្នូ ស្ថិតត្រង់​ចំណុច​ថ្ម​តម្រួត ​ក្នុងភូមិ​អូរ​រំចេក​​ក្រោម ឃុំ​អូរ​សំរិល​ ស្រុក​សំឡូត ខេត្តបាត់ដំបង។

កម្លាំង​កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៦​នាក់ ១-​ឈ្មោះ​យី ម៉​ង់ អាយុ​២៤​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​អូរ​សំរិល​លើ ឃុំអូរ​សំរិល ស្រុក​សំឡូត , ២-​ឈ្មោះ​ប៉ែ​ត សំ​អ៊ុ​ន អាយុ​៣២​ឆ្នាំ​ រស់​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ, ៣-​ឈ្មោះ​ឆៃ ណា​ក់ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិក​ន្តួ​ត ឃុំ​សំឡូត ស្រុក​សំឡូត, ៤-​ឈ្មោះ​នាក់ ​មឿ​ន អាយុ​៣៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រា​កដ ​រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ​ស្រុក​សំឡូត, ៥-​ឈ្មោះ​សៀង សុខា អាយុ​​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិ-​ឃុំ​ជាមួយ​គ្នា និង​៦-​ឈ្មោះ​គឿ​ត សា​វី អាយុ​១៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រា​កដ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ​។ ពួកគេ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ឃាត់ខ្លួន​ជា​បន្ត​​បន្ទាប់ ដែល​ជាប់​សង្ស័យ​ពី​បទ​លួច​កាប់​ឈើគំរាមកំហែង និងកាន់កាប់​អាវុធ​ខុសច្បាប់ ​ និងបានដកហូត​បាន​វត្ថុ​តាង​រួម​មាន កាំភ្លើង​អាកា​១​ដើម គ្រាប់​ចំនួន​៤​គ្រាប់​ ម៉ា​ស៊ី​ន​ត្រង​សឺ​ន័​រអារ​ឈើ​១​គ្រឿង​ រថយន្ត​កែ​ច្នៃ​១​គ្រឿង​​ និង​ឈើ​ធ្នង់​​១​ដើ​ម​។ ជនសង្ស័យ​ទាំង​៦​នាក់ ​និង​វត្ថុ​តាង​កំពុ​ង​ឃាត់​នៅ​មូលដ្ឋាន​ស្រុក​ ដើម្បី​ក​សាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធីច្បាប់ ​៕

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​​ថា ជន​ទាំង​៦​នាក់​នេះ ​បាន​នាំ​គ្នា​លួច​កាប់​ឈើ​​ធ្នង់​នៅ​ក្នុង​ចំការ​របស់​ឈ្មោះ​សូត្រ ណុ​ង ហៅម៉​ម នឿ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ-ឃុំកើ​ត​ហេតុ​​។ ពេល​កំពុង​ធ្វើ​សកម្មភាព​ ម្ចាស់​ចំការ​បាន​ទៅ​ទាន់ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទាញ​កាំភ្លើង​អាកា​បាញ់​គំរាម​មិន​ឲ្យ​ម្ចាស់​ចំការ​ចូល​ជិត​ ទើប​ម្ចាស់​ចម្ការ​រាយ​ការ​ណ៍​ប្ដឹង​សមត្ថកិច្ច​។

អត្ថបទដែលជាប់ទាក់ទង