សេចក្តីបំភ្លឺរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះករណីសារព័ត៌មាន ឌឹខេមបូឌាដេលី ដែលថា រាជរដ្ឋាភិបាលកម្ពុជា បានបិទកាសែតនេះ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានសម្តែងការប្រតិកម្ម ចំពោះការចោទប្រកាន់ដែលមានចរិតនយោបាយ ដែលធ្វើឡើងដោយសារព័ត៌មានឌឹខេមបូឌាដេលី (The Cambodia Daily) ថារាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល។
ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា ក្នុងករណីដែលសារព័ត៌មាន ឌឹខេមបូឌាដេលី បានបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនសព្វគ្រប់នោះ សារព័ត៌មាននេះនឹងអាចបន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន។
ក្រសួងបានបញ្ជាក់ថា៖ «អង្គភាពផ្សព្វផ្សាយជាច្រើនកំពុងធ្វើប្រតិបត្តិការដោយសេរី ដោយសារពួកគេធ្វើប្រតិបត្តិការស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានការបំពេញកាតព្វកិច្ចបង់ពន្ធ។ នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មាន ឌឹខេមបូឌាដេលី ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល។ នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចៈភាពទាល់តែសោះ។ ជាក់ស្តែង អង្គភាពផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសជាច្រើន ដែលបានអនុវត្តតាមទាំងស្រុងចំពោះច្បាប់ជាធរមាន បានបន្តប្រតិបត្តិការផ្សព្វផ្សាយ និងប្រើប្រាស់សិទ្ធបញ្ជេញមតិរបស់ខ្លូន ដោយគ្មានការរំខាន»៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងការបរទេស៖