ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ គម្រោងតាំងពិព័រណ៍ការពារជាតិ ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ

189


ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋាន លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានបើកកិច្ចប្រជុំត្រួតពិនិត្យតាម ដានលទ្ធផលការងារគម្រោងតាំងពិព័រណ៍ការពារជាតិរបស់ កងយោធពលខេមរភូមិន្ទសម្រាប់ពិធីសម្ពោធវិមានអនុស្សាវរីយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០នៃទិវានយោបាយឈ្នះ ឈ្នះ ដែលនឹងប្រារព្ធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិព័រណ៍ការពារជាតិនេះនឹងតាំងបង្ហាញអំពីប្រវត្តិសង្ខេបកំណើតកងយោធពលខេមរភូមិន្ទដែលនៅក្នុងនោះត្រូវបានបែងចែកចេញជា៩ស្តង់ពិព័រណ៍សម្រាប់តាំងបង្ហាញ រួមមាន៖ ១-ស្តង់ពិព័រណ៍អគ្គបញ្ជាការដ្ឋាន ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ខឹម សន ២-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងទឹក ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ម៉ាន់ ស៊ីវណ្ណា ៣-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងគោក ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ស ស៊ីនឿន ៤-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងអាកាស ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ញឹម សុវណ្ណ ៥-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ ៦-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានអង្គរក្ស ឧទ្ទេសនាមរាយការណ៍ជូនដោយលោក ឧត្តមសេនីយ៍ឯក រឿង វុទ្ធី ៧-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានវិស្វកម្ម ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ប៉ែន រ៉ា ៨-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំភេរវកម្ម ឧទ្ទេសនាមរាយការណ៍ជូនដោយ លោក ឧត្តមសេនីយ៍ឯក ថានសុខេន ៩-ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឧទ្ទេសនាមរាយការណ៍ជូនដោយ លោកវរសេនីយ៍ទោ ហុង ចាន់ហេង។

លោក អគ្គមេបញ្ជាការ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលដែលក្រុមការងារសម្រេច បានគួរជាទីមោទនៈ ទន្ទឹមនឹងនោះលោក បានជម្រុញលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់ខិតខំកែតម្រូវដើម្បីបំពេញបន្ថែម នូវចំណុចខ្វះខាតដែលនៅសេសសល់ ឱ្យបានរួចរាល់ជាស្ថាពរនៅល្ងាចថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង