ប្រជាពលរដ្ឋជួបការលំបាក ចំនួន ៣៥គ្រួសារ រស់ស្ថិតក្នុងសង្កាត់ព្រែកប្រាបានទទួលអំណោយ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិតិ្តយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់កាកបាទក្រហមទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ៣៥គ្រួសារ រស់ស្ថិតក្នុងសង្កាត់ព្រែកប្រា ។
មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា៖ក្នងឱកាសជួបសំណេះសំណាលនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភក្នុង០១គ្រួសារ ទទួលបាន ៖១. អង្ករ ៣០គីឡូ
២. មី ១០កញ្ចប់៣. ទឹកស៊ីអ៊ីវ ០១យួរ៤. ត្រីខ ០៥កំប៉ុង៥. ស្ករស ០១កញ្ចប់៦. តែ ០៣កញ្ចប់៧. ទឹកក្រូច ០៥កំប៉ុង៨. ទឹកដោះគោ ០១កំប៉ុង៩. មុង ភួយ កន្ទេល ខ្នើយ ០១សម្រាប់ ១០. ថវិកា ៣ម៉ឺនរៀល៕