ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពេជ្រ ស្រស់ ស្នើឲ្យលោក William Guang កែសម្រួលក្នុងឃ្លា ករណីដកដំណែងលោក ឃឹម ប៊ុនសុងពីអភិបាលខេត្តសៀមរាប

60

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានស្នើដល់លោក William Guang ជួយសម្រួលក្នុងឃ្លាក្នុងអត្ថបទរបស់ខ្លួន ករណីដកដំណែងលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្តសៀមរាប ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ តាមរយៈផេកហ្វេសប៊ុកនៅថ្ងៃទី១២ខែធ្នូនេះបានស្នើថា ” សូមដល់ឯកឧត្តម William Guang ជួយសម្រួលក្នុងឃ្លានេះ
ដោយហេតុថាប្រតិភូគណបក្សយុវជនកម្ពុជាមិនបានចូល
រួមស្នើដកអភិបាលខេត្តណាមួយនោះទេ ពីព្រោះយើងខ្ញុំ
បំពេញការងារយោងតាមព្រះរាជក្រឹត្យមានសិទ្ធិត្រឹមចូល
រួមផ្តល់យោបល់ ព្រមទាំងស្វែងរកដំណោះស្រាយជូនបង
ប្អូនប្រជាពលរដ្ឋដែលរងគ្រោះតែប៉ុណ្ណោះ បញ្ហាដកឬដាក់
មន្រ្តីរដ្ឋាភិបាលណាមួយឬអភិបាលខេត្តណាមួយ គឺជាការ
សម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីតែមួយគត់ ក្នុងន័យនេះ ខ្ញុំ
ក្នុងនាមប្រតិភូគណបក្សយុវជនកម្ពុជាសូមបដិសេធចំពោះ
សំណេររបស់ឯកឧត្តមដោយមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់
គណបក្សយុវជននោះឡើយ”។

ចំណែកលោក William Guang បានសរសេរក្នុងផេករបស់ខ្លួនថា ”
បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់
បានរកឃេីញកំហុសជាច្រេីន និងបានស្នេីដល់សម្ដេចនាយករដ្ឋមន្ត្រីអោយដកដំណែងលោក ឃឹម ប៊ុនសុងពីអភិបាលខេត្តសៀមរាប ។ ខណៈនេះលោកឃឹម ប៊ុន សុង បានបញ្ចប់មុខងារជា អភិបាលនៃខេត្តសៀមរាបហេីយ សូមអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូចបង្ករបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហេីយ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក បានដាក់លិខិតមួយចូលសម្ដេចតេជោ នៅថ្ងៃទី ៣០ ខែ ១០ ឆ្នាំ ២០១៨ លេខ ០២០ បានគោរពជូនសំណេីសុំបញ្ចប់បេក្ខភាពលោក ឃឹម ប៊ុន សុង ពីអភិបាលខេត្តសៀមរាបហេីយថ្មីៗនេះយេីងខ្ញុំក៏បានស្នេីសុំបញ្ចប់បេក្ខភាពអភិបាលខេត្តព្រះសីហនុ ដែរ ។ បច្ចុប្បន្ននេះលោក ឃឹម ប៊ុនសុង បានបញ្ចប់មុខដំណែងពីអភិបាលខេត្តសៀមរាប ហេីយ
ខ្ញុំបាទពុំមានភ្ជាប់ពាក្យថា «ការបញ្ចប់មុខដំណែងលោក ឃឹម ប៊ុនសុង គឺតាមសំណេីរ ប្រតិភូគណបក្សខ្មែរក្រោកទេ» តែប្រតិភូគណបក្សខ្មែរក្រោក សាទរចំពោះការបញ្ចប់មុខដំណែងរបស់លោក ឃឹមប៊ុន សុង គឺអភិបាលនៃគណអភិបាលខេត្តសៀមរាប ករណីភាន់ច្រឡំ សុំមេត្តាព្យាយាមអានហេីយពិចារណាអោយស៊ីជំរៅ ការអានដោយមិនបានពិចារណាជាហេតុនាំអោយមានការវិនិច្ឆ័យខុស “៕

អត្ថបទដែលជាប់ទាក់ទង