នរណាជាអ្នកឈ្នះចុងក្រោយក្នុងការប្រកួតជម្រុះជុំទី១ ?
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានឈានមកដល់ការប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី១ហើយ ។
ក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបមកពីសមាគម-ក្លិបទាំង៣២ទូទាំងប្រទេសបានចូលរួមប្រកួតជម្រុះជុំទី១ដើម្បីចម្រាញ់ រកជើងខ្លាំងចំនួន១៦រូបសម្រាប់ទៅប្រកួតជម្រុះជុំទី២បន្តទៀត ។
ថ្ងៃទី១៥ធ្នូជាថ្ងៃប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី១ ក្នុងខណៈដែលមានអ្នកប្រដាល់១៤រូបហើយដែលកំពុងតែអង្គុយរង់ចាំប្រកួតជុំទី២ ក្នុងខណៈដែលមានអ្នកប្រដាល់១៤រូប ដែរដែលខ្តាតចេញពីការប្រកួត ។ពេលនេះមានអ្នកប្រដាល់២រូបទៀត ដែលជាអ្នកខ្ទាតចេញចុងក្រោយនិង មានអ្នកប្រដាល់២រូបទៀតអ្នកឈ្នះចុងក្រោយដែរ ។
ជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ចាន់ គឹមលុនក្លិបនិរោធន៍មានជ័យ ។ប៊ុនសង់ជាអ្នកប្រដាល់មួយរូប ដែលមិនសូវជាអស្ចារ្យប៉ុន្មានទេ ឯ គឹមលុនក៏មិនសូវមាននរណាស្គាល់ដែរ ។ ចើមើលអ្នកប្រដាល់ទាំង២រូបនេះ នរណាខ្ទាតចេញពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ជុំទី២ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡាត្ រូវជួបតស៊ូជាមួយអ្នកប្រដាល់ជ័យ សុផលមកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះនដូចគ្នាហើយក៏មិនធ្លាបបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។ចាំមើលជំនួបរវាងអ្នកខ្លាំងទាំង២រូបនេះនរណា ជាអ្នកប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ ហើយនរណាត្រូវខ្ទាតចេញពីការប្រកួត ?
ការប្រកួតជាមិត្តភាពអន្តរជាតិជាមួយថៃវិញនោះ អ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មាសសែនសុខត្រូវជួប
ប្រកួតជាមួយអ្នកប្រដាល់ថៃពេជ្រ វីឈាន(Pich Vichhean)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។