ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដេញថ្លៃភាស៊ីផ្សារគគីរប្រព្រឹត្តិទៅដោយរលូនដោយគ្មានគរប្រកួតគឺ មានតែអាជីវករម្នាក់ចូលរួម

89


បន្ទាប់ពីមានការដេញថ្លៃភាស៊ីផ្សារគគីរ ដែលស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេ ត្តកណ្តាល ត្រូវបានបញ្ចប់ បានធ្វើប្រជាពលរដ្ឋនិងអាជីវករ កើតជាចម្ងល់ថា ការដាក់ឱ្យដេ
ញថ្លៃ នូវគម្រោងវិនិយោគផ្សេងៗរបស់រដ្ឋ រមែងធ្វើឡើងជាសាធារណៈ ចុះហេតុអ្វីបានជាការដេញថ្លៃភាស៊ីផ្សារគគីរ កាលពីថ្ងៃទី១១ ធ្នូ ២០១៨ កន្លងទៅនេះ មានតែអាជីវកម្នាក់ ដែ
លគេស្គាល់ថា ជាអ្នកទទួលសិទ្ទិវិនិយោគផ្សារស្អាង ក្នុងស្រុកស្អាង ចូលរួមតែម្នាក់ឯងទៅវិញ?
តាមការលួចបង្ហើបពីមន្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានឱ្យដឹងថា លោ ក ប៉ោ សេង ដែលជាអ្នកទទួលសិទ្ធិវិនិយោគផ្សារស្អាង នាពេលបច្ចុប្បន្ននោះ ឥឡូវដេញថ្លៃលើការគ្រប់គ្រងប្រមូលភាស៊ីផ្សារគគីរ នៅស្រុកកៀនស្វាយ ទៀតហើយ ដោយក្នុង១ឆ្នាំត្រូវបង់ចូលរដ្ឋត្រឹមតែ១០.៥០០.០០០រៀល ( ដប់លានប្រាំសែនរៀល ) តែប៉ុណ្ណោះ។ ដែលការចូលដេញថ្លៃនោះ គឺមានតែបេក្ខភាពលោក ប៉ោ សេង តែម្នាក់ប៉ុណ្ណោះ មិនមានការប្រ
ជែងនោះទេ ទើបធ្វើឱ្យលោក ប៉ោ សេង ទទួលបានក្នុងតម្លៃទៀបយ៉ាងដូច្នេះ។ មន្ត្រីដដែល បានបន្តថា តម្លៃដែលត្រូវបានសម្រេចទៅឱ្យអ្នកទទួលសិទ្ធិថ្មីនេះ ហាក់បីដូចជាទាបណា
ស់ ព្រោះផ្សារគគីរ គឺជាផ្សារប្រជុំជនធំមួយរបស់ស្រុកកៀនស្វាយ យ៉ាងហោចណាស់ក៏ក្នុងតម្លៃ៣០លានរៀលដែរក្នុងឆ្នាំ។
ពាក់ព័ន្ធហ្នឹងបញ្ហានេះ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីសំណាក់លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលបានឡើយ ខណៈទូរសព្ទ័រប ស់លោកស្រី ត្រូវបានហៅចូលជាច្រើនលើក ប៉ុន្តែ ជាប់រវល់រហូត។
គួបញ្ជាក់ដែរថា លោក ប៉ោ សេង ដែលជាមន្ត្រីយោធាម្នាក់ និងធ្លាប់ជាអតីតទីប្រឹក្សា សពឯកឧត្តម នៃ ប៉ៃណា ផងនោះ ក៏ជាអ្នកដែលទទួលសិទ្ធិវិនិយោគផ្សារស្អាង ក្នុងស្រុកស្អាង រយៈពេល៣៧ឆ្នាំផងដែរ ប៉ុន្តែ ហាក់ពុំឃើញមានការអភិវឌ្ឍអ្វីជាដុំកំភួននោះឡើយ ក្រៅអំពីតែប្រមូលភាស៊ី និងវាស់កន្លែងលក់ដូរ លក់និងជួលឱ្យក្រុមអាជីវករតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង