ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីរដ្ឋសភាអនុម័ត សេចក្តីស្នើច្បាប់ គណបក្សនយោបាយ លោកសមរង្ស៊ី ឆ្លេឆ្លា បង្គាប់ឲ្យសមាជិករក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុតគេ

54


ភ្នំពេញ៖ លោក សម រង្ស៊ី ប្រ ធានស្តីទីគណបក្សសង្គ្រោះជាតិ បានសេចក្តីអំពាវនាវ ពីទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ដោយ ជម្រាប ជូន
ថ្នាក់ដឹកនាំ សកម្មជន សកម្មនារី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិគ្រប់រូប ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ត្រូវរក្សាជំហរឲ្យរឹងមាំ។

ការចេញសេចក្តីអំពាវនាវទាំងតក់ក្រហល់ របស់លោកសម រង្ស៊ី បន្ទាប់ពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ បាន អនុម័ត សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។
យោងតាមសេចក្តីថ្លែងហេតុ បានគូសបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបាន ធ្វើឡើងដើម្បីធានាភាពច្បាស់លាស់ អំពីបុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះ ដើម្បីថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនូវ ព្រះរាជតួនាទី ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់នីតិសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលត្រូវបានតុលាការកំពូល សម្រេចហាម ឃាត់ធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយអ្នកនយោបាយទំាងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆំាងនឹងផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់ការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។

តំណាងរាស្រ្ត៨៧រូបបានចុះហត្ថលេខារួមគ្នា ដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះ។ បន្ទាប់ពីបានពិភាក្សា រដ្ឋសភា បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេងព្រមចំនួន១១៥សំឡេង។

លោក សម រង្ស៊ី បានចេញសេចក្តី អំពាវនាវ “សូមឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត ពីជនផ្តាច់ការ ហ៊ុន សែន”។ លោកសម រង្ស៊ី បានឲ្យមានដំណោះស្រាយរួមនោះ មាន ៥ ចំណុច ដូចតទៅ ៖
១- ដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ
២- ទម្លាក់ចោលនូវរាល់ការចោទប្រកាន់ មកលើមន្ត្រី និងសកម្មជនទាំងអស់ នៃគណបក្សសង្គ្រោះជាតិ
៣- បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
៤- ប្រគល់សងសកម្មជនគណបក្សសង្គ្រោះជាតិ នូវតំណែង និងតួនាទី ទាំងអស់ ដែលបានមកពីការបោះឆ្នោតដោយប្រជារាស្ត្រ ហើយដែលត្រូវបានរបប ហ៊ុន សែន ប្លន់យកទៅចែកចាយឲ្យបក្ខពួករបស់ខ្លួន
៥- រៀបចំការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយដោយមានការត្រួតពិនិត្យ ពីសហគមន៍អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង