ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ ស្នើរដ្ឋាភិបាលអារ៉ាប់ ឲ្យបន្តការ លើកលែងដល់កម្ពុជា ការកំណត់ចំនួនកូតា​ និងសម្រួល​ការផ្តល់ទិដ្ឋាការ ពេលទៅចូលរួមបុណ្យហាជ្ជី

81

អារ៉ាប់ប៊ីសាអូឌីត៖ ថ្លែងទៅកាន់​លោក មហាំម៉ាត់សឡេស បាន់តាន់ រដ្ឋមន្រ្តីក្រសួងហាជ្ជី និង​អ៊ុរ៉ោះ នៅអារ៉ាប៊ីសាអូឌីត
ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះ​ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បាន​ស្នើឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បន្តការ លើកលែងដល់កម្ពុជា ការកំណត់ចំនួនកូតា​ និងសម្រួល​ការផ្តល់ទិដ្ឋាការ ពេលទៅចូលរួមបុណ្យហាជ្ជី ឆ្នាំនេះ ដោយមូលហេតុថា កម្ពុជាមានលទ្ធភាព និងមានសុខសន្តិភាព សុខដុមបនីយកម្ម និង​វឌ្ឍនភាព នៃការអភិវឌ្ឍ រីកចម្រើន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជីវភាពប្រជាពលរដ្ឋ​មានភាពប្រសើរឡើង ជាបន្តបន្ទាប់​ ដែលករណីនេះ​ពិតណាស់ គឺលទ្ធភាពននៃការដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាសាសនិកឥស្លាម អញ្ជើញទៅប្រារព្ធពិធីបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត អាច នឹងមានការកើនចំនួនជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ ពិសេសឆ្នាំនេះតែម្ដង ។ លោក អូស្មាន ហាស្សាន់ បានស្នើសុំបែបនេះខណៈ លោកចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Sheikh Abdullatif bin Abd ulaziz Al-Sheikh រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ៥កើតខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី១២ធ្នូឆ្នាំ២០១៨នៅទីក្រុងរីយ៉ាដ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាមានលទ្ធភាព និងមានសុខសន្តិភាព សុខដុមបនីយកម្ម និង​វឌ្ឍនភាព នៃការអភិវឌ្ឍ រីកចម្រើន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជីវភាពប្រជាពលរដ្ឋ​មានភាពប្រសើរឡើង ជាបន្តបន្ទាប់​ ដែលករណីនេះ​ពិតណាស់ គឺលទ្ធភាពននៃការដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាសាសនិកឥស្លាម អញ្ជើញទៅប្រារព្ធពិធីបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត អាច នឹងមានការកើនចំនួន។ កត្ដាទាំងអស់នេះហើយ ទើបធ្វើ
ឲ្យលោក ​ស្នើឲ្យក្រសួងកិច្ចការសាសនា បន្តអនុគ្រោះលើលក្ខខណ្ឌកំណត់ចំនួនកូតា​ពីកម្ពុជា និងការសម្រួលដល់ ការទទួលបានទិដ្ឋការ ដល់ក្រុមហ៊ុនដែលស្នើសុំដឹកនាំភ្ញៀវទៅបំពេញភារកិច្ចហាជ្ជីសំរាប់ឆ្នាំនេះក៏ដូចឆ្នាំបន្ដបន្ទាប់ផងដែរ។
ក្រោយពីជំនួបនេះដែរ លោករដ្ឋមន្ត្រីក្រសួងសាសនា(ហាជ្ជី) និងអ៊ុរ៉ោះ បន្ទាប់ពីស្វាគមន៍វត្តមានរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការរ៉ាពីតោះ (Rabita) មកកាន់សន្និសីទ អន្តរជាតិនោះ លោកក៏បានទទួលយក សំណើខាងលើ ហើយនឹងសម្រួលដល់លក្ខខណ្ឌផ្សេងៗ ដើម្បីបង្កភាពងាយស្រួល ដល់ដំណើរ ការចេញដំណើររបស់​ខ្មែរឥស្លាម ទៅកាន់ទីតាំងប្រារព្ធពិធីបុណ្យហាជ្ជីឆ្នាំនេះក៏ជាឆ្នាំបន្ដបន្ទាប់ផងដែរ ។​

សូមបញ្ជាក់ថា៖ ក្រោមការសម្របសម្រួល​ពី លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងសាសនា(ហាជ្ជី)និងអ៊ុរ៉ោះ សម្រាប់ការប្រារព្ធពិធីបុណ្យហាជ្ជី ឆ្នាំ២០១៨ ដែលកន្លងទៅនេះ សាសនិកឥស្លាមពីកម្ពុជា ក៏ដូចជាក្រុមហ៊ុនអ្នកដឹកនាំភ្ញៀវហាជ្ជី គឺបានប្រព្រឹត្តិទៅដោយរលូន មិនមានលក្ខខណ្ឌកំណត់ចំនួនកូតា ហើយចំនួនអ្នកអញ្ជើញប្រារព្ធពិធីបុណ្យហាជ្ជីនេះកើនឡើងដល់ទៅ​១០០៨នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង