ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររោងចក្រស្បែកជើងចូខេមហ្វូតវែររាប់រយនាក់លើកគ្នាបិទផ្លូវ២០០៤ទាមទារប្រាក់អត្តប្រយោជន៍ បន្ទាប់ពីថៅកែវប្តូរទីតាំង

100

ភ្នំពេញ ៖ក្នុងពេលតវ៉ានៅរសៀលថ្ងៃទី១៣ធ្នូ២០១៨ នេះកម្មករកម្មការិនីនៅរោងចក្រកាត់ដេរស្បែកជើងយីហោ« ចូខេមហ្វូតវែរខូអិលធីឌី» ប្រមាណប្រហែល១០០០នាក់បាននាំគ្នា ធ្វើបាតកម្មលើកគា្នបិតផ្លូវ២០០៤ដើម្បីទាមទារប្រាក់អតីភាពការងារនិងប្រាក់អត្តប្រយោជន៍ផ្សេងៗខណៈពេលដែលពួកគាត់ដឹងថាថៅកែរោងចក្រគ្រោងផ្លាស់ប្តូរទីតាំងថ្មីទៅនៅសង្កាត់គោករការ ។

ក្រុមកម្មករ កម្មការិនីបានធ្វើបាតុកម្មលើកគ្នា បិទផ្លូវខាងលើនេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨នៅចំណុចមុខរោងចក្រស្ថិតនៅផ្លូវ២០០៤ ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ទោះបីជាយ៉ាងណា ការបិតផ្លូវបានប្រមាណកន្លះម៉ោង ត្រូវបានកម្លាំងនគរបាលនិងអាជ្ញាធរ ក៏បានទៅសម្របសម្រួលអោយបើកផ្លូវធ្វើចរាចរណ៍ឡើង វិញ ។

តាមប្រភពពីកម្មករកម្មការិនីចូលរួមបានឲ្យដឹងថា រោងចក្រដេរស្បែកជើង«ចូខេមហ្វូតវែរខូអិលធីឌី បានបើកដំណើរ ការប្រមាណជាង១០ឆ្នាំ ហើយ ស្រាប់តែនៅពេលថ្មីនេះ ថៅកែវរោងចក្រក៍បានប្រកាស់ប្តូទីតាំងទៅនៅសង្កាត់គោករការ ដោយសន្យាថា ទូទាត់ប្រាក់ អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ អនុវត្តន៍ទៅតាមច្បាប់ការងារ របស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ចាជីវះ ។

តែថៅកែមិនបានគោរពការសន្យា ទើបនៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះកម្មករទាំងអស់ក៍បាននាំគ្នា ធ្វើកូដកម្មនៅក្នុងរោងចក្រនៅតែពុំមានដំណោះស្រាយ ទើបនៅវេលារសៀល ក៍បានើលគ្នា មកបិតផ្លូវលេខ២០៤ ដើម្បីទទួចសុំអោយ ថៅកែក៍ដូចជាក្រសួងការងារជួយអន្តរាគមន៍ ដោះស្រាយទៅតាមច្បាប់ការងារ។
តាមព័ត៌មានបានអោយដឹងថា បន្ទាប់ពីបិតផ្លូវអស់ប្រមាណកន្លះម៉ោង នគរបាលនិងអាជ្ញាធរ ក៏បានចុះទៅសម្របសម្រួល ហើយ បើកផ្លូវអោយដំណើរការឡើងវិញ ។ទោះបីជាយ៉ាង ណា ខណះនោះ ក៍បង្កអោយមានការកក់ស្ទះចរាចរណ៍ជាខ្លាំងផងដែរ។
តាមព័ត៌មានបានអោយដឹងថា នៅរសៀលនោះលោកហោ វាសនា អភិបាលរងខណ្ឌសែនសុខ ក៍បានចុះទៅសម្របសម្រួលជាមួយកម្មករ សូមឲ្យក្រុមកម្មករ ចូលទៅរោងចក្រវិញដើម្បីរងចាំ មន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះដោះស្រាយ ។ទោះបីជាយ៉ាងអ្នកសារព័ត៌មានពុំទាន់ទទួលបានការបំភ្លឺពីខាងភាគីរោងចក្រឡើយ៕

អត្ថបទដែលជាប់ទាក់ទង