ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការសាកសួរប្រធានសហជីពម្នាក់ ករណីផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ”

98


ភ្នំពេញ៖ នគរបាលក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែធ្នូ នេះ បញ្ជូនប្រធានសហជីព កម្មករ សំណង់ម្នាក់ដែលមានមូលដ្ឋាននៅ ប្រទេសថៃមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ” ។

លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​៖ រហូតមកដល់ព្រលប់ថ្ងៃដដែលនេះជនសង្ស័យក្នុងរឿងក្ដីនេះឈ្មោះ រ៉ាត់ រដ្ឋមុនី កំពុងត្រូវបានលោកខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ ។

កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាងត្រូវជាភរិយាលោក រ៉ាត់ រដ្ឋមុនី បានឲ្យដឹងថា៖
ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ RT ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញតាមការស្នើសុំ ។

អ្នកស្រី ឡុង គឹមហ៊ាង អះអាងថា ៖ ការចាប់ខ្លួនស្វាមីពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។

សូមបញ្ជាក់ថា “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិ បាលខឹងសម្បារព្រោះថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង