ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

261

នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2018 វេលាម៉ោង20,30នាទី មានករណីឃាតកម្ម នៅ ផ្ទះឈ្មោះ ហេង សុវណ្ណារ៉ា (ហៅឡឹង)នៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាករឡូ បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ស៊ុន ពៅ បន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯង។

ផ្ទុះកំដៅអង្សាដោយសាររឿង ប្តីប្រច័នប្រពន្ឋ ដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ប្រពន្ឋ ហើយ ហើយខ្លួនឯងស្លាប់ជាក្រោយ ខណៈពេលដែលជនរងគ្រោះជាភរិយា ត្រឡប់មកពីញ៉ាំការ ក៏ផ្ទុះរឿងជជែក ប្រកែកគ្នាមួយសន្ទុះ ក៏ផ្ទុះអាវុធចំនួន ៥ គ្រាប់បណ្តាលឲ្យពីនាក់ប្តីប្រពន្ឋស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ។
ហេតុការដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧.៣០នាទី យប់ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបាល័ង្ល សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ឋឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ពីប្រពន្ឋបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីនាក់ អ្នកទាំងពីជាប្តីប្រពន្ឋនឹងគ្នា មានមុខរបរលក់បាយ និងលាងឡាន ។
ក្រោយពីកើតហេតុ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជារឲ្យលោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលព្រហ្មទណ្ទកំរិតធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំ កម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្ត៍រដ្ឋបាលបាល័ង្ល រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសល្យវិច្ឆ័យ ក្រោយពីពិនិត្យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ឋពិតជាមានជំលោះរឿងស្នេហា ដោយខាងប្រុសប្រច័នខាងស្រី ទើបឈាន ដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាកវុលរ៉ូវែ ចំនួន៥ គ្រាប់ ដោយអាវុធនេះ ជនដៃដល់បានលួចលាក់ទុក កាលពីសម័យធ្វើជាកងកម្លាំង។
តាមការឲ្យដឹងពី សាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋនេះ ធ្លាប់ឈ្មោះ គ្នាជាច្រើនលើកច្រើនសារ ដោយមួយរយះកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ឋស្ទើរ ស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតប មាត់តមសំដី ខ្លាចក្រែងមានរឿងធំទៀត លុះមកដល់ពេលនេះមានហេតុការណ៍ស្លាប់ដោយសាររឿងប្រច័ន ទាល់តែបាន ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសព រួចក៏បានប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ។

https://m.facebook.com/story.php?story_fbid=930533323812063&id=435715683293832

អត្ថបទដែលជាប់ទាក់ទង