ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន អ្នកផលិតវីដេអូ ឯកសារ ម្តាយខ្ញុំលក់ខ្ញុំ

49


ភ្នំពេញ៖ ករណីផលិតខ្សែវីដេអូរឿង ម្ដាយខ្ញុំលក់ខ្ញុំ ដែលជាទម្រង់ ផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា នៅថ្ងៃទី១៣ខែធ្នូនេះ លោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យម្នាក់ ដែលជាទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី RT ។

លោក សេង ប្ញទ្ធី បានសម្រេចបង្គាប់ឱ្យយកជនត្រូវចោទឈ្មោះ រ៉ាត់ រដ្ឋមុនី ក៏ជាប្រធានសហជីពកម្មករសំណង់ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស នៅពេលក្រោយតាមកំណត់ច្បាប់។

អ្នកស្រី ឡុង គីមហ៊ាង ជាភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មាន រុស្ស៊ី RT ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរ​បស់កម្ពុជា គឺពាក់ព័ន្ធនឹងការផលិតវីដេអូឯកសារមួយមានចំណងជើងថា ម្តាយខ្ញុំលក់ខ្ញុំ របស់សារព័ត៌មាន រុស្ស៊ី RT៕

អត្ថបទដែលជាប់ទាក់ទង