ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផល២ចំណុច

50

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាជាមួយលោក អភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់មុខសាលាខេត្ត។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំអញ្ជើញចូល
រួមប្រជុំពិភាក្សារឿងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង បានថ្លែងថា “ព្រឹកនេះ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់មុខសាលាខេត្ត ។
ជាលទ្ធផលទទួលបាន ២ចំណុច ដូចខាងក្រោម ៖
ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។
ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត ។
ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់
ព័ទ្ធជុំវិញ កុំឲ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ ដោយថាហេតុ “។

ចំណែករដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង ឬ តារាងបាល់ទាត់ខេត្ត ត្រូវបានដោះលែងវិញហើយ បើយោងលើកិច្ចសម្ភាសន៍ក្នុងវីដេអូមួយនេះ ក្រោយកិច្ចប្រជុំរកដំណោះស្រាយដោយសម្រេចចេញជាលទ្ធផល២ធំៗគឺ ១. អនុញ្ញាតឱ្យមានតែការប្រកួតធំៗ ដូចជាប្រកួតថ្នាក់ជាតិ និង ប្រកួតថ្នាក់ខេត្ត ២. សម្រេចរៀបចំកែរលម្អសោភ័ណ្ឌភាពផ្សេងៗទាំងក្នុងនិងក្រៅទីលានដូចជា៖ ដាក់សំណាញ់ព័ទ្ធជុំវិញដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដល់អ្នកធ្វើដំណើរ ដាក់បង្គោលភ្លើងបំភ្លឺក្នុងទីលានសម្រាប់ការប្រកួតពេលយប់ ក្រាលឥដ្ឋការ៉ូឡាជំវិញទីលានឱ្យមើលទៅមានភាពស្រស់ស្អាតបន្ថែម

សូមបញ្ជាក់ថា រាល់ការហ្វឹកហាត់ ឬ លេងក្រោមក្នា១០នាក់ មិនបានត្រូវអនុញ្ញាតិឱ្យធ្វើឡើងនៅលើទីលាននេះឡើយ។ ត្រូវប្តូរទៅពហុកីឡារដ្ឋានខេត្ត(ស្តាតចាស់ធម្មយុត្ត)ជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង