ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការ ព្រះវិហារ​ សហការជាមួយ​អាជ្ញាធរ​ស្រុកជាំក្សាន្ត​ នឹងធ្វើការអនុវត្តច្បាប់តឹងរឹង ចំពោះអ្នកលក់ដូរ តាមចិញ្ចើមផ្លូវ

120

 

ព្រះ​វិហារ​៖ មន្ទីរ​សាធារណការ និងជញ្ជូនខេត្តព្រះវិហារ​ សហការជាមួយ​អាជ្ញាធរ​ស្រុកជាំក្សាន្ត​ នឹងធ្វើការអនុវត្តច្បាប់តឹងរឹង ចំពោះអ្នកលក់ដូរ តាមចិញ្ចើមផ្លូវ ខណៈដែរ​ នៅទី​ប្រជុំជន​​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ មានប្រជាពលរដ្ឋមួយចំនួនតូច​ បានយកចិញ្ចើមផ្លូវរបស់រដ្ឋប្រកបមុខរបរលក់ដូរ​ និងធ្វើ​អាជីវកម្ម​នានា បង្កផលប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ។

   តាមការបញ្ជាក់របស់លោក សំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ និងជញ្ជូនខេត្តព្រះវិហារ​ បានអោយដឹងនៅ,ថ្ងៃ​ទី​១៣ធ្នូ២០១៨នេះថា ខណៈពេលនេះ​ នៅទី​ប្រជុំជន​​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ មានប្រជាពលរដ្ឋមួយចំនួនតូច​ បានយកចិញ្ចើមផ្លូវរបស់រដ្ឋប្រកបមុខរបរលក់ដូរ​ និងធ្វើ​អាជីវកម្ម​នានា ដែលបង្កផលប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ។
   លោកបញ្ជាក់បន្ថែមថា មន្ទីរ​សាធារណការ និងជញ្ជូនខេត្តព្រះវិហារ​ សហការជាមួយ​អាជ្ញាធរ​ស្រុកជាំក្សាន្ត​ នឹងធ្វើការអនុវត្តច្បាប់តឹងរឹង ចំពោះអ្នកលក់ដូរ តាមចិញ្ចើមផ្លូវទាំងនោះ។ លោកថា ផ្លូវរបស់រដ្ឋសោះ បែរជាមានប្រជាពលរដ្ឋមួយចំនួន បានយកចិញ្ចើមផ្លូវដែលជារបស់រដ្ឋទៅជួលអោយអ្នកដ៏ទៃ​ ដើម្បីធ្វើអាជីវកម្មលក់ដូរទៅវិញ​ ហើយលក់យូៗអាចឈានទៅសង់តូប​ និងធ្វើ​ការសាងសង់សំណង់រឹង​ ដល់ពេលរដ្ឋត្រូវការពង្រីកផ្លូវប៉ះពាល់ដល់ពួកគាត់បន្តិច រដ្ឋ​ត្រូវចេញ​ថវិកា​ សងវិញ ដែលករណីនេះបានធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើន​សន្ធឹកសន្ធាប់។
  ដើម្បីសុវត្ថិភាពផ្ទាល់ខ្នួន​ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ​ លោកសំ លាងទ្រីសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ​មេត្តា​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា៕
អត្ថបទដែលជាប់ទាក់ទង