ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លុកដំរីជាង ៣តោន លាក់ទុកនៅក្នុងកុងទីន័រ នៅកំពង់ផែស្វយ័តភ្នំពេញ

111

ភ្លុកដំរីជាង ៣តោន ស្មើនិង ១០២៦ដុំ ដែលលាក់ទុកនៅក្នុង កុងទីន័រទុកចោល ក្នុងទូរទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារកឃើញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ភ្លុកដំរីជាង ៣តោន ស្មើនឹង ១០២៦ដុំ ត្រូវសមត្ថកិច្ចជំនាញសង្ស័យថា បានឈ្មួញនាំចូលពីបណ្តាប្រទេសអាហ្វ្រិក តំបន់ព្រៃអាម៉ាហ្សូន ឆ្លងកាត់កម្ពុជា ឆ្លងចូលទៅប្រទេសវៀតណាមមួយផ្នែក និងទៅប្រទេសចិន។
សមត្ថកិច្ចស្រាវជ្រាវប្រភពនាំចូលហើយ តែសមត្ថកិច្ចហ៊ានបង្ហាញក្រុមឈ្មួញឧក្រិដ្ឋ ទាំងនោះឬអត់ ?

បើតាមគណនីហ្វេសប៊ុក Khuth Sarindy ដែលបានរូបថតកាលពីថ្ងៃទី១៣ធ្នូ វេលាម៉ោង 12:11 PM បានបញ្ជាក់ថា
ថ្ងៃនេះខ្ញុំចូលរួមត្រួតពិនិត្យ ឃាត់ទុកនៅសាខាគយ និងរដ្ឋាករផែស្វយ័តភ្នំពេញ៕


អត្ថបទដែលជាប់ទាក់ទង