ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន ព្យួរពន្ធបន្ថែម លើយានយន្តនិងគ្រឿងបន្លាស់ របស់អាមេរិក រយៈពេល 3 ខែ

91

ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសកាលពីថ្ងៃសុក្រថា ចិននឹងផ្អាកការដាក់ពន្ធបន្ថែម លើយានយន្ត និងគ្រឿងបន្លាស់ សម្រាប់រយៈពេល 3 ខែ។

ក្រសួងនេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2019 ប្រទេសចិន នឹងផ្អាកពន្ធ 25 ភាគរយ លើយានយន្តផលិតនៅអាមេរិក និងគ្រឿងបន្លាស់រថយន្ត និងពន្ធ លើទំនិញចំនួន 5 ភាគរយ។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រធានាធិបតីចិន លោកស៊ី ជីនភីង និងប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានឈានដល់ការយល់ស្របដ៏សំខាន់មួយ ក្នុងអំឡុងពេលជំនួបពាណិជ្ជកម្មរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងប៊ុយណូស៊ែរ កាលពីដើមខែនេះ ហើយការផ្លាស់ប្តូរនេះ គឺដើម្បីអនុវត្ត។

កិច្ចចរចាពាណិជ្ជកម្មនៅថ្ងៃទី 1 ខែធ្នូ រវាងប្រមុខរដ្ឋទាំង 2 ត្រូវបានគេចាត់ទុកថា ជាចំណុចរបត់មួយ សម្រាប់ភាពតានតឹង ផ្នែកពាណិជ្ជកម្ម ដែលបានដួលរលំទីផ្សារហិរញ្ញវត្ថុនៅឆ្នាំនេះ។

កាលពីដើមឆ្នាំនេះ ប្រទេសចិនបានដំឡើងពន្ធ លើយានយន្តនិងគ្រឿងបន្លាស់ របស់សហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើសមមូលរបស់ចិនដល់ 27,5 ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង